អាណិតណាស់! នេះហើយគឺជាមុខរបរ អ្នកជញ្ជូនស៊ីម៉ង​តិ៍ ឡើងភ្នំ ក្នុង១ការ៉ុង បាន២ម៉ឺនរៀល មួយថ្ងៃបាន២ ជើង, ជញ្ជូនពីក្រោម ឡើងទៅលើភ្នំ ដោយធ្វើដំណើរតាមកាំជណ្តើរ ជាង១ពាន់កាំ (មានវីដេអូ)

កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញក្នុងហ្វេសប៊ុក ព្រះតេជគុណ មួយព្រះអង្គ ព្រះនាម “Som Nang” បានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាព អ្នកដែលមានមុខរបរជាអ្នកជញ្ជូនស៊ីម៉ុងឡើងភ្នំត្បែងមានជ័យ ក្នុងខេត្តព្រះវិហារ ។ ហ្វេសប៊ុកដដែលក៏បានភ្ជាប់សារខ្លីមួយឲ្យដឹងថា ៖


“អារម្មណ៍ពិត ពេលឡើងដល់កំពូលភ្នំត្បែង មុខរបរអ្នកភ្នំ ពួកគាត់ជញ្ជូនស៊ីម៉ង​តិ៍ ឡើងភ្នំ ១ការ៉ុង ២ម៉ឺនរៀល។ កាំជណ្តើរថ្នាក់ទី១ គឺ១២៩២កាំ, កាំជណ្តើរវគ្គ២ គឺ…..? អូយលោកព្រះអើយអាណិតគាត់ណាស់ អាត្មាភាព យោងតែខ្លួនឯង ដកដង្ហើមផុតៗ ចង់ដាច់ខ្យល់ម្តងៗ!!!”។


ម្ចាស់ហ្វេសប៊ុកខាងលើក៏បានបង្ហោះវីដេអូមួយទៀត កាលពីម្សិលមិញនេះ នាថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ ព្រមទាំងប្រាប់បន្ថែមថា “របៀបដើរឡើងភ្នំឲ្យឆាប់ដល់គោលដៅ កុំបង្ខំពេក ដើរមួយៗ ដើរយឺតៗ នឹងដល់កន្លែងដូចប្រាថ្នា។ សូមមើលបុរសម្នាក់នោះចុះ មុខរបរអ្នកភ្នំ ស្រណោះគាត់ណាស់ និងសរសើរគាត់ណាស់ ពីព្រោះជាការខិតខំប្រឹងប្រែង ដោយសុចរិត យុត្តិធម៌ទៀងត្រង់ពិតៗ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ខាងក្រោម ដែលបង្ហាញពីសកម្មភាពរបស់ពួកគាត់កំពុងឡើងភ្នំ ៖


សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply