ដើមឈើ ១ ដើម ដែលទុកនៅចំកណ្តាលផ្លូវក្នុងក្រុងព្រះសីហនុនោះ ត្រូវបានគេដាក់ឈ្មោះថា «ដើមឈើចាំស្នេហ៍»

កន្លងមកមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះដើមឈើមួយដើម នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលគេអភិវឌ្ឍន៍ ឈូសឆាយធ្វើផ្លូវហើយ គេមិនបានកាប់វាចោលឡើយ គេបានទុកវានៅចំកណ្តាលទ្រូងផ្លូវនោះតែម្តង ។

អ្វីដែលកាន់តែធ្វើឱ្យគេមានការចាប់អារម្មណ៍បន្ថែមទៀតនោះគឺគេបានដាក់នាមឱ្យដើមឈើនេះថា « ដើមឈើចាំស្នេហ៍ »។ ដើមឈើមួយដើមនេះ ស្ថិតនៅលើទ្រូងផ្លូវជំទាវម៉ៅ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបច្ចុប្បន្ននេះ កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង ព្រោះប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ

ដែលធ្វើដំណើរឆ្លងកាត់ទីនោះ តែងតែនាំគ្នាថតរូបទុកជាអានុស្សាវរីយ៍ ដោយពួកគាត់គិតថា នេះជាដើមឈើទីមួយហើយ ដែលគេមិនបានកាប់វាចោលនៅពេលស្ថាបនាផ្លូវ ហើយទុកវានៅចំកណ្តាលទ្រូងផ្លូវទៀត ៕

Leave a Reply