មិនអាចផ្សះផ្សារបាន ទូច ស្រីលក្ខណ៍ សម្រេចលែងលះស្វាមី តាមផ្លូវច្បាប់រួចរាល់ហើយ

អ្វីដែលតារាចម្រៀង ទូច ស្រីលក្ខណ៍ ធ្លាប់រំពឹងទុកថាជីវិតអាពាហ៍ពិពាហ៍របស់នាង អាចស្រោចស្រង់ បាននោះពេលនេះត្រូវខកបំណងដោយសារនាង និង ស្វាមីមិនអាចផ្សះផ្សារបាន។ ពេលនេះពួកគេបាន សម្រេចចិត្តលែងលះគ្នារួចរាល់ហើយ ។

ជីវិតអាពាហ៍ពិពាហ៍របស់ ទូច ស្រីលក្ខណ៍ ចាប់ផ្តើមមានបញ្ហារកាំរកូសកាលពីពីរឆ្នាំមុន ក្រោយមកអ្នកទាំងពីរក៏បានរស់នៅដាច់ដោយឡែកពីគ្នា ។ តែយ៉ាងណាកន្លងមក ទូច ស្រីលក្ខណ៍ មិនដែលបានទទួលស្គាល់ថាប្តីប្រពន្ធរបស់នាងលែងលះគ្នានោះទេ គ្រាន់តែរស់នៅដោយឡែកប៉ុណ្ណោះ ដោយសារនាងរំពឹងថាថ្ងៃណាមួយ ជីវិតប្តីប្រពន្ធរបស់នាងអាចត្រូវគ្នាវិញ ព្រោះនាងមិនចង់ឱ្យកូនប្រុសបាត់ភាពកក់ក្តៅ ។

ដោយឡែក ថ្មីៗនេះ ក្តីរំពឹងរបស់ ទូច ស្រីលក្ខណ៍ ត្រូវរលាយដោយសារប្តីប្រពន្ធរបស់នាងមិនអាចផ្សះផ្សារគ្នាបានឡើយ ហើយ ទូច ស្រីលក្ខណ៍ ក៏សម្រេចចិត្តលែងលះស្វាមីតាមផ្លូវច្បាប់កាលពីប៉ុន្មានខែមុននេះ។

ក្រោយលែងលះគ្នា ទូច ស្រីលក្ខណ៍ តែងបង្ហោះសារខូចចិត្តជាបន្តបន្ទាប់ដែលពេលខ្លះនាងថែមទាំង សម្រក់ទឹកភ្នែកគួរឱ្យអាណិតទៀតផង ។ កន្លងមក ទូច ស្រីលក្ខណ៍ ក៏បាននិពន្ធបទចម្រៀងដែលមាន ចំណងជើងថា «មេម៉ាយមានអីមិនល្អ »។ ទោះជាយ៉ាងនេះក្តី ទូច ស្រីលក្ខណ៍ នៅតែអះអាងថានាងនៅតែ រឹងមាំដូចមុន។ ស្ទើរមិនជឿថាជីវិតគូរបស់ ទូច ស្រីលក្ខណ៍ ត្រូវដើរដល់ផ្លួវមួយនេះ ដោយសារកន្លងមកអ្នកទាំងពីរតែងបង្ហាញរូបភាពផ្អែមល្ហែមនៅក្នុងគ្រួសារ ៕

Leave a Reply