ចាប់ផ្តើមរបរលក់ដីដំបូង គ្មានសូម្បីតែម៉ូតូជិះ ខ្ចីម៉ូតូប្អូនជិះ ជិះម៉ូតូកាត់ភ្លៀងបណ្តើរ ដួលបណ្តើរ យំបណ្តើរ ចេះតែលួងខ្លួនឯងមករហូត នៅតែធ្វើថៅកែគេបាន

កាលពីពេលថ្មីៗនេះ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបងស្រីម្នាក់ដែលគាត់មានឈ្មោះ អានី ដួងចិត្ដ បានសរសេររៀបរាប់អំពីភាពតស៊ូ និងការខិតខំប្រឹងប្រែងរបស់ខ្លួន រហូតក្លាយទៅជាម្ចាស់អចលនទ្រព្យមួយយ៉ាងធំ ក្នុងប្រទេសកម្ពុជារបស់យើង ដែលបច្ចុប្បន្ននេះ គាត់មានអ្វីៗគ្រប់យ៉ាង នៅក្នុងដៃ។


ម្ចាស់គណនីខាងលើ ដែលគាត់គឺជាស្រ្ដីដ៏បុិនប្រសប់ទៅលើជំនួញអចលនទ្រព្យ បានចែករំលែកពីការតស៊ូរបស់គាត់ ដោយមានខ្លឹមសារទាំងស្រុងដូចតទៅ៖”ឆាកជីវិត! គេឡើងដល់ណា គេធ្លាក់ដល់ណា កុំយកពេលយើង ខួរក្បាលយើងទៅគិតពីគេ ផលដែលគេបាន គេបានមកដោយប្រឹងប្រែងបំផុត នឿយហត់បំផុត ហើយតស៊ូបំផុត ចាប់ផ្តើមរបរលក់ដីនេះដំបូង ខ្ញុំគ្មានសូម្បីតែម៉ូតូជិះ(ខ្ចីម៉ូតូប្អូនជិះ)


តែខ្ញុំនៅតែធ្វើថៅកែគេបាន ព្រោះខ្ញុំលក់ទំនុកចិត្តនឹងភាពស្មោះត្រង់ជូនភ្ញៀវជាមុន (ព្រឹកម៉ោង៦ដល់កន្លែងធ្វើការ យប់ម៉ោង៨ មកដល់បន្ទប់ជួល៤ម៉ែត្ររបស់ខ្ញុំវិញ) សួរថាខ្ញុំតូចចិត្តទេ? No ព្រោះអ្វីដែលខ្ញុំមាន វាជាញើសឈាមរបស់ខ្ញុំ ដែលបានមកពីការសាងរបស់ខ្ញុំ អត់ដែលតូចចិត្តទេ ហើយក៏មិនដែលប្រាថ្នាខ្ពស់ សុំតែរស់ដោយមិនឈឺចាប់ នឹង មិនអោយអ្នកណាម្នាក់ក្តៅក្រហាយជាមួយខ្លួនឡើយ នោះហៅថាសុខរបស់ខ្ញុំហើយ។
ខ្ញុំពេញចិត្តនឹងអ្វីដែលខ្លួនមាន ទោះក្រ រឺមាន គឺថ្លៃជានិច្ច កាលនុងដីគេ ១៨មុឺនដុល្លារជាង ហ៊ានខ្ចីលុយម៉ែ 6000$ ប្រថុយ ៦ខែក្រោយមកមានដីជារបស់ខ្លួន៤កន្លែងតែមិនហ៊ានជួលបុគ្គលិកប្រើផង ខ្លាចអត់លុយអោយគេ ខ្លាចគេដឹងរឿងខ្លួន(ថៅកែជិះtoday) មានតែ ហែកបុងដីខ្លួនឯង លើកស្លាកលក់ដីខ្លួនឯង ជីកបង្គោលព្រំដីដាំខ្លួនឯង ឯកសារ រត់ខ្លួនឯងតាំងពីក្រោមដល់លើក៏ខ្លួនឯង hmmm..


គិតត្រលប់ទៅវិញគឺអរគុណខ្លួនឯងខ្លាំងបំផុត ដែលធ្លាប់លក់តែម្នាស់សោះ ចេះទៅរួចនឹងជំនួញដីធ្លីនឹងគេដែរ ពេលដែលជិះម៉ូតូកាត់ភ្លៀងបណ្តើរ ដួលបណ្តើរ យំបណ្តើរ ចេះតែលួងខ្លួនឯងមករហូតថា ថ្ងៃណាមួយជីវិតយើងនឹងល្អដូចគេដែរ កុំតែខ្ជឹលនឹងគោរពលើភាពស្មោះត្រង់ទៅគឺបានហើយវេទនាណាស់ ត្រីខ១កំប៉ុងសុី៣ពេល ចេះតែរស់ដល់សព្វថ្ងៃនេះកើតដែរ ខ្ញុំនៅតែជាខ្ញុំ ទោះថ្ងៃនេះ រឺថ្ងៃស្អែក”។


សូមជម្រាបផងដែរថា បងស្រីខាងលើ គាត់គឺជាម្ចាស់បុរី ម៉ន ដានី (KP Developer Morn Dany) ដែលបច្ចុប្បន្ននេះ គឺគាត់បានបង្កើតគម្រោងបុរីចំនួន ២៦ទីតាំងហើយ ក្រោមការបណ្ដាក់ទុនរាប់លានដុល្លារអាមេរិក នៅជុំវិញរាជធានីភ្នំពេញ។

Leave a Reply