ត្រឹម ៣ សប្តាហ៍នៃខែឧសភា កម្ពុជាមានភ្ញៀវទេចរចេញដើរកម្សាន្តក្នុងស្រុកជិត ៤ សែននាក់

ទោះបីស្ថិតក្នុងកំឡុងពេលនៃវិបត្តិកូវីដ១៩ ប៉ុន្តែគិតត្រឹម ៣សប្តាហ៍នៅក្នុងខែឧសភា ឆ្នាំ ២០២០ នេះ មានភ្ញៀវទេសចរក្នុងស្រុកចេញដើរកម្សាន្តជិត ៤សែននាក់ ។ បើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល៣សប្ដាហ៍ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរក្នុងប្រទេសចំនួន ៣៩៨,០៩៩នាក់ បានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមានចំនួន ៣៩០,៩២២នាក់ និងភ្ញៀវបរទេសមានចំនួន ៧,១៧៧នាក់ ។


ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ក្នុងសប្តាហ៍ទី៣ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែឧសភា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តចំនួនសរុប ១៤១,៥៥៨នាក់ ប៉ុន្តែថយចុះប្រមាណ ៧% បើធៀបនឹងសប្ដាហ៍ទី២ នៃខែឧសភាដូចគ្នានេះ ៕

Leave a Reply