ក្រោយមានកូនជាចំណងដៃ នៅ សូនីតា កាន់តែមានសេចក្តីសុខទ្វេដង

ក្រោយមានកូនជាចំណងដៃជីវិតគូរបស់តារាសម្តែងរូបស្រស់ នៅ សូនីតា និង លោក ទិត្យ ថាវរិទ្ធ កាន់តែមានសុភមង្គលថែមមួយកម្រិតទៀត ។ ជាពិសេសថ្មីៗនេះ នៅ សូនីតា ថែមទាំងបង្ហាញពីរូបភាពស្វាមីរបស់នាងចូលចង្ក្រាន្តធ្វើម្ហូបដែលមើលទៅពិតជាមានក្តីសុខជាខ្លាំង ។


ទោះមិនបានរៀបការធំដុំ និង កន្លងមកប្រឈមជាមួយនឹងការរិះគន់មួយចំនួនក៏ពិតមែនតែ នៅ សូនីតា ហាក់មិនមានការខ្វល់ខ្វាយនោះទេ ។ នាងតែងសរសើរពីសំណាងរបស់នាងដែលបានមករួមជីវិតជាមួយលោក ទិត្យ ថាវរិទ្ធ ។ ថ្មីៗនេះនៅ សូនីតា ថែមទាំងបានបង្ហាញរូបភាពមួយសន្លឹកដោយប្តីរបស់នាងជាអ្នកធ្វើម្ហូបម្តងវិញដែលមើលទៅពិតជាមានក្តីសុខ ។


នៅ សូនីតា កាន់តែមានក្តីសុខក្រោយពីនាងទទួលបានកូនប្រុសដែលគួរឱ្យស្រឡាញ់មួយជាចំណងដៃ ដែលមានឈ្មោះថាសង្ក្រាន្ត ។ បើតាមគម្រោងឆាប់ៗនេះ នៅ សូនីតា ក៏មានបំណងតាមយកកូនស្រីបន្ថែមផងដែរ ។ ក្រោយមានកូន នៅ សូនីតា កាន់តែឃ្លាតឆ្ងាយពីការងារសិល្បៈតែយ៉ាងណាបើក្រលេកមើលសម្រស់របស់នាងនៅតែស្រស់ស្អាត និង ទាក់ទាញដដែល ៕

Leave a Reply