យោធាមួយខៀវកម្ពុជា០១រូបបានស្លា ប់ ព្រោះជំ ងឺកូវីដ១៩នៅប្រទេសម៉ាលី

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ មានកងកម្លាំងមួកខៀវកម្ពុជាម្នាក់បា នស្លា ប់នៅក្នុងមន្ទីរពេទ្យប្រទេសម៉ាលី ដោយសារតែឆ្ល ងជំ ងឺកូវីដ១៩។

បើតាម លោកនាយឧត្តមសេនីយ៍ អ្នកនាំពាក្យក្រសួងការពារជាតិ, ទាហានកម្ពុជាម្នាក់ដែលបានបា ត់ប ង់ជី វិតនៅប្រទេសម៉ាលីនេះមានឈ្មោះ ស សាវី មានឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោ ដែលបានទៅបំពេញបេសកក ម្មមនុ ស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិ។ លោកបានសម្តែងការសោ កស្តា យ និងចូលរួមរំលែ កទុ ក្ខដ៏ក្រៀ មក្រំចំពោះក្រុមគ្រួសាររបស់យុ ទ្ធជនដែលបានពលីនៅប្រទេសម៉ាលីនេះផងដែរ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះមានកងកម្លាំងយោធាមួកខៀវកម្ពុជា៣នាក់ដែលបំពេញបេសកកម្ម នៅប្រទេសម៉ាលី បានឆ្ល ង ជំ ងឺកូវីដ១៩ ក្នុងនោះមាន២នាក់ជាសះស្បើយឡើងវិញ។

បច្ចុប្បន្ននេះកងកម្លាំងមួកខៀវរបស់កម្ពុជាចំនួន៥កងកម្លាំងធំៗ សរុបជិត៨០០នាក់ ក្នុងនោះនារីជិត៨០នាក់ បាននឹងកំពុងបំពេញបេសកក ម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសចំនួន៤រួមមាន៖ លីបង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

Leave a Reply