អាបុិហ្នឹងចូល អូឌីត (Audit) ការងារនៅក្នុងការិយាល័យមិនអស់ចិត្ត ចូលមក អូឌីត (Audit) ក្នុងបេះដូងគេទៀត ដំបូងឡើយគ្រាន់តែលឺថា

ភ្នំពេញ ៖ មហាជនជាច្រើនបានយល់ជ្រាបច្បាស់ហើយថា ស្នេហា និងក្តីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើងចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីៗធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ ប៉ុន្តែបើសិនជាយើងបានជួបអ្នកដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលតែបាត់បង់ហើយ ទើបស្តាយក្រោយនោះ។


ជាក់ស្តែង ចំពោះមនុស្ស ដែលស្រលាញ់គ្នា គឺតែងតែជួបនូវរឿងជាច្រើន ដូចជាការឈ្លោះប្រកែកគ្នា និងការប្រច័ណ្ឌ ចំពោះ គ្នាជាដើមដូច្នេះហើយយើងគួរតែរៀនយល់ចិត្តគ្នាទៅវិញទៅមក និងព្យាយាមកាត់បន្ថយនូវអ្វី ដែលតែងតែបង្កជាជម្លោះរវាងគ្នានឹងគ្នា ទើបយើងអាចដើរឆ្លងកាត់ និងទទួលបាននូវសុភមង្គលពិតប្រាកដមួយ នៅថ្ងៃអនាគត ជាក់ជាពុំខាន។


យ៉ាងណាមិញ ថ្មីៗនេះដែរ មានគណនីមួយឈ្មោះKa Nika បានរៀបរាប់ពីប្រវត្តិសេ្នហាយ៉ាងរំជួលចិត្តលើហ្វេសប៊ុកថា ៖ «អាបុិហ្នឹងចូល Audit ការងារនៅក្នុង office មិនអស់ចិត្ត ចូលមក Audit ក្នុង💓💓💓គេទៀត 🤭🤭🤭🤭🤭 ដំបូងឡើយគ្រាន់តែលឺថា Auditor ចុះមក បញ្ហាធុញ 🙄🙄🙄 មិនដឹងធ្វើខុសអីទៀតហើយ 😑😑😑.គ្រាន់ឯងខុសតិចតួចសោះ អោយ​ call ផង​ ផ្ញើរ Email ផង.​ អាបុិហ្នឹងសុាំមែន ផ្តាំតាម CSA អោយប្រាប់លោក អូឌីតហ្នឹងផង មុខអាក្រក់កុំចិត្តអាក្រក់ទៀត (តាមពិតគ្មានដែលឃើញមុខគេម៉េចផង 🤣🤣🤣 ចេះតែថាទៅខឹងហើយ)​


ដឹងអីគេ add friend មក​ 😁😁 ឃើញមាន Matual friend ក៏​ confirmed accept ទៅ. ដល់​ chat ចុះ​ chat ឡើង​ បានដឹងថាធ្លាប់ជេរគេ 😝. ហាហាហា ដល់យូរៗទៅក៏បានមកដល់សព្វថ្ងៃហ្នឹងទៅ 😂😂😂 អញ្ចឹងបានថា កំហុស​ មិនមែនសុទ្ធតែអាក្រក់ទាំងអស់ទេ កំហុសខ្លះអាចធ្វើអោយយើងមានស្នេហាជាមួយអូឌីទ័រអីចឹងហា៎ 🤣🤣 ចប់ហើយ​ Good​ night 😘😘😘។ ប្រភព ៖ Ka Nika

Leave a Reply