ត្រាំខឹងឆេ វ! ហុងកុងព្រ មានអាមេរិកកុំលូ កដៃចូលរឿងផ្ទៃក្នុងចិននិងហុងកុង, ប្រ យ័ត្នក្លាយជាអា វុធមុខពីរ អាចបំ ផ្លាញ​អាមេរិកដូចគ្នា

បើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០បានឲ្យដឹងថា៖ រដ្ឋបាលទីក្រុងហុងកុងបានព្រ មានទៅកាន់សហរដ្ឋអាមេរិកវិញថា ការដ កឋានៈពិសេសជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកល ចេញពីទីក្រុងសេដ្ឋកិច្ចលំដាប់កំពូលប្រចាំទ្វីបអាស៊ីមួយនេះ ប្រាកដណាស់ថានឹងក្លាយជា«អា វុធមុខពីរ»ហេតុដូច្នេះហុងកុងអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការលូ កលា ន់ចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

រដ្ឋបាលហុងកុងបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនយ៉ាងដូច្នេះថា «ទណ្ឌ កម្មណាក៏ដោយគឺនឹងក្លាយជាអា វុធមុខពីរព្រោះវាមិនមែនបំ ផ្លាញតែផលប្រយោជន៍ហុង កុងប៉ុណ្ណោះទេ តែផលប្រយោជន៍អាមេរិកក៏រ ងផលប៉ះ ពាល់ដូចគ្នា»។

ហុងកុងក៏បានរំលឹកផងដែរថា នៅអំឡុងឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨ អតិរេកពាណិជ្ជកម្មអាមេរិកជាមួយហុងកុង គឺធំជាងគេក្នុងចំណោមដៃគូពាណិជ្ជកម្មរបស់ហុងកុង បើគិតជាទំហំពាណិជ្ជកម្មសរុបគឺ ២៩៧ពាន់លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនអាមេរិកចំនួន ១,៣០០មានមូលដ្ឋាននៅក្នុងទីក្រុងនេះ។

ច្បាប់សន្តិសុខជាតិថ្មី ដែលប្រទេសចិនកំពុងត្រៀម អនុម័តលើទីក្រុង ហុងកុង មិនទាន់មាននរណាដឹងថា បានចែងអ្វីខ្លះឲ្យប្រាកដនោះឡើយ ប៉ុន្តែដោយយោងលើព័ត៌មានមិនទាន់ផ្លូវការ សហរដ្ឋអាមេរិកបានចាត់ទុកថា វាជាច្បាប់ដែលនឹងរឹ តត្បិតសេរីភាពទីក្រុងនេះ និងធ្វើឲ្យទីក្រុងនេះលែងមានសិទ្ធិស្វ័ យភាពតទៅទៀត។

គួរបញ្ជាក់ថា ការព្រ មានពីរដ្ឋបាលទីក្រុងហុងកុង ដែលជាតំបន់ស្វយ័តពិសេសរបស់ចិនខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រៀមបើកសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញជំហរ ក៏ដូចជាចំណាត់ការរបស់អាមេរិក ឆ្លើយតបចំពោះតំបន់សេដ្ឋកិច្ចពិសេសមួយនេះ ក៏ដូចជាប្រទេសចិនទាំងមូល៕

Leave a Reply