ស្ងាត់ៗចម្លាក់ព្រះពុទ្ធប្បដិមា ជាប់ផ្ទាំងថ្មភ្នំសំពៅ រំលេចព្រះកាយយ៉ាងធំមហិមា ព្រះភ័ក្ដ្រស្រស់ញញឹម

នៅទីបំផុតព្រះពុទ្ធរូបដ៏ធំដាប់ឆ្លាក់ដោយដៃជាងចម្លាក់ខ្មែរ នៅលើផ្ទាំងថ្មពិតៗ នៅភ្នំសំពៅទឹកដីខេត្តបាត់ដំបង ត្រូវបានសាងសង់ជិតរួចរាល់ហើយ ។ បន្ទាប់ពីរំលេចព្រះពុទ្ធប្បដិមាដ៏ធំមហិមាមួយអង្គនេះជាផ្លូវការ ភ្នំសំពៅនឹងក្លាយជាកន្លែងដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ។

ភ្នំសំពៅ ​ជា​រមណីដ្ឋាន​ធម្មជាតិ​មួយ​ស្ថិត​នៅ​តាម​ដង​ផ្លូវជាតិលេខ ៥៧ (អតីត​ផ្លូវជាតិ​លេខ ​១០) ក្នុង​ស្ថិត​ក្នុង​​ឃុំភ្នំសំពៅ ស្រុកបាណន់ ។ ភ្នំ​នេះ​មាន​កំពស់​ប្រមាណ​១០០ ម៉ែត្រ ចំងាយ​ ១២ គីឡូម៉ែត្រ ​ពី​​ក្រុងបាត់ដំបង ។

លើ​ខ្នង​ភ្នំ​តំបន់​កម្សាន្ត​ចែក​ជា​បី​សំខាន់​ៗ ទី​១ កំពូល​ភ្នំ​មាន​ព្រះវិហារ​ដែល​អ្នក​អាច​មើល​ឃើញ​ពី​ចំងាយ​ហៅ​ថា​ “ប្រាង” ទី២ “ល្អាង​ផ្កា​ស្លា” ទី៣ “គិរីរម្យ” ។ ប្រាង​គឺ​ជា​កន្លែង​សម្រាប់​ប្ររព្ធ​ពីធី​បុណ្យ​សាសនា​ផ្សេងៗ ហើយ​អ្នក​ទេសចរណ៍​អាច​មើល​ទេស​ភាព​វាល​ស្រែ​ដ៏​ធំ​ល្វឹង​ល្វើយ​ពី​លើ​ខ្នង​ភ្នំ​នៅ​ត្រង់​តំបន់​នេះ​បាន​យ៉ាង​ល្អ ៕

Leave a Reply