ស្ងាត់ៗ! ម្ចាស់ពានរង្វាន់ Cambodia Got Talent យឿន ពិសី បង្ហាញមុខគូស្នេហ៍ ឡើងផ្អែមល្ហែម

ភ្នំពេញ៖ អតីតម្ចាស់ពានរង្វាន់ Cambodia Got Talent រដូវកាលទី១ យឿន ពិសី បានធ្វើឲ្យមហាជនគ្រប់គ្នាកោតសរសើរទៅលើសមត្ថភាព ទាំងច្រៀង និង លេងភ្លេង។ ដោយទឹកដមសំនៀងរបស់ យុវជនម្នាក់នេះ ពិតជាពីរោះ និង អន្លង់អន្លូច ដក់ជាប់ក្នុងចិត្តទស្សនិកជនគ្រប់មជ្ឈដ្ឋានតែម្ដង។

បើទោះបី តារាប្រុសវ័យក្មេងរូបនេះ ពិការភ្នែកក៏ពិតមែន តែ យឿន ពិសី នៅតែខំប្រឹង ព្យាយាម នៅក្នុងវិស័យសិល្បៈផងដែរ។ ជាក់ស្ដែង បន្ទាប់បីបានកសាងកេរ្ដិ៍ឈ្មោះក្នុងវិស័យសិល្បៈរួចមក ស្រាប់តែថ្មីៗនេះ តារាប្រុសបានបង្ហាញមុខគូស្នេហ៍ ដេលមានវ័យប្រហាក់ប្រហែលគ្នា ព្រមតែងហៅគូស្នេហ៍ខ្លួនថា «ម្ចាស់បេះដូង» ទៀតផង។

ដោយគូស្នេហ៍របស់​ យឿន ពិសី ត្រូវបានគេស្គាល់ឈ្មោះថា អារ៉ា ដែលនាង គឺចាអ្នកលក់អនឡាញម្នាក់ផងដែរ។ ក្រោយពេល តារាប្រុសរូបនេះ បានបង្ហោះរូបភាពជាមួយគូស្នេហ៍រួចមក មានអ្នកលេងបណ្ដាញសង្គម​ ជាច្រើន បានចូលរួមអបអរសាទរ ព្រមទាំងជូនពរអ្នកទាំងពីរស្រលាញ់គ្នាឲ្យយូរៗផងដែរ៕​ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply