មិនធម្មតា! ស្វាមីតារាចម្រៀងអ្នកនាងឱក សុគន្ធ កញ្ញា សុខចិត្តធ្វើរឿងមួយនេះពេលប្រពន្ធរវល់ថតខ្លាំង…

ភ្នំពេញ ៖​ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថា កាលពីថ្មីៗនេះ តារាចម្រៀងស្រីលំដាប់ជួរមុខប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ បានចែកចាយរូបភាព មួយយ៉ាងផ្អែមល្អែមជាមួយនឹង ស្វាមីរបស់នាង រួមថែមទាំង កូនប្រុស ថែមទៀតផង។

ក្នុងនោះដែរ ជាការពិតវាមានរយៈពេល១ឆ្នាំ ចាប់តាំង អ្នកនាង ឱក សុគន្ធ កញ្ញា បានចាប់ដៃ លោក អ៊ឹង សុខលីចូលរោងការ ថែមទាំងបានចំណងដៃ កូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះ អ៊ឹង បញ្ញាបុត្រ។

ដោយឡែក ស្របពេលក្នុងនោះដែរ ស្វាមីរបស់ម្ចាស់បទ «កូនយំល្វើយៗ» ក៏បានឃើញ មានវត្តមានរបស់លោក នៅទីតាំងថតនោះដែរ បើទោះជាលោកមិនមានការងារអ្វីនៅទីនោះក៏ដោយ។ យ៉ាងណាមិញ ស្វាមីរបស់នាង បានអង្គុយមើលថែកូនប្រុស រងចាំភរិយាជាទីស្រលាញ់ដល់ថតចប់មើលទៅពិតជាមានក្តីសុខ និងភាពកក់ក្តៅខ្លាំងតែម្តង។

យ៉ាងណាមិញ បន្ទាប់ពីឃើញបែបនេះ មានមហាជន និងហ្វេនៗ បានសរសើរ​នឹង លួចច្រណែន ជាមួយភាពផ្អែមល្អែមដែលសាងជារឿយៗ របស់គ្រួសារដ៏សែនកក់ក្តៅ និងមានសុភមង្គលមួយនេះ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក

Leave a Reply