មិត្តជប៉ុនសរសើរកម្ពុជាទប់ស្កាត់កូវីដ១៩ល្អឥតខ្ចោះ និងបានផ្តល់ប្រាក់ឲ្យកម្ពុជា១៨លានដុល្លារ មិនយកវិញសូម្បី១រៀល

ភ្នំពេញ៖ មិត្តជប៉ុនសរសើរកម្ពុជាទប់ស្កាត់កូវីដ១៩ល្អឥតខ្ចោះ និងបានផ្តល់ប្រាក់ឲ្យកម្ពុជា១៨លានដុល្លារ មិនយកវិញសូម្បី១រៀល/ – រាជរដ្ឋភិបាលជប៉ុន គ្រោងនឹងផ្ដល់នូវហិរញ្ញប្បទានឥតសំណង ទឺកប្រាក់ប្រមាណជា ២ពាន់លានយ៉េនជប៉ុន

ត្រូវនឹងប្រមាណជា ១៨លានដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជាឧបករណ៍ សម្ភារៈ និងបរិក្ខារពេទ្យជូនដល់ក្រសួងសុខាភិបាល សម្រាប់ទប់ស្កាត់ និងបង្ការការរីករាលដាល នៃជំងឺកូវីដ១៩ នៅកម្ពុជា។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីជំនួបពិភាក្សាការងាររវាង លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២០៕

Leave a Reply