សត្វកណ្ដូបរាប់លានក្បាល ឡោមព័ទ្ធទីប្រជុំជនក្នុងប្រទេសឥណ្ឌា ខណៈដែលប្រទេសនេះកំពុងរងការវាយប្រហារពីជំងឺកូវីដ-១៩

ឥណ្ឌា៖​ កាលពីថ្ងៃចន្ទទី២៥ ខែឧសភាកន្លងទៅនេះ សត្វកណ្ដូបរាប់លានក្បាល បានវាយលុក ឡោមព័ទ្ធពាសពេញទីក្រុង Jaipur ដែលមានប្រជាជនប្រមាណ៤លាននាក់រស់នៅ ខណៈពេលប្រទេសកំពុងរងការវាយប្រហារពីជំងឺកូវីដ-១៩។ ហើយថ្មីៗនេះដែរ ប្រទេសឥណ្ឌា ក៏បានជួបប្រទះទៅនឹងគ្រោះធម្មជាតិ គឺព្យុះសុីក្លូន Amphan ដែលបណ្ដាលឲ្យមនុស្សប្រមាណជាង៨៥នាក់ស្លាប់បាត់បង់ជីវិត។

មកទល់ពេលនេះ ហ្វូងសត្វកណ្ដូប បានបំផ្លិចបំផ្លាញដំណាំរបស់កសិករជិត ១២៥,០០ហិកតា ដែលនាំមកនូវទុក្ខវេទនាបន្ថែមទៀតដល់កសិករ។ ទន្ទឹមនឹងនេះដែរ កសិករបានខិតខំរកគ្រប់វិធី ដើម្បីបណ្ដាញសត្វកណ្ដូបទាំងនោះចេញ ដោយការដេញគប់ដុំថ្ម និងបង្កាត់ភ្លើងដុតជាដើម តែយ៉ាងណាមិញ មិនបានផលឡើយ។

គួរឲ្យដឹងដែរថា សត្វកណ្ដូបចំនួន៤០លានក្បាល អាចសុីចំណីបានច្រើនប្រហាក់ប្រហែលនឹងមនុស្សពេញវ័យចំនួន៣៥,០០០នាក់។ ហើយប្រទេសឥណ្ឌាមិនដែលបានឃើញសត្វកណ្ដូបយ៉ាងច្រើនលើសលុបបែបនេះ ចាប់តាំងពីឆ្នាំ១៩៩៣មកម៉្លេះ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply