សូមពលរដ្ឋកុំយល់ច្រឡំ ធនាគារជាតិប្រកាសផ្អាកយកលុយ 1$ 2$ 5$ ​គឺសម្រាប់តែគ្រឹះស្ថានហិរញ្ញវត្ថុប៉ុណ្ណោះ…

សូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំ ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅតែចាយបានដូចធម្មតានៅលើទីផ្សារ មិនមានការហាមឃាត់នោះទេ ប៉ុន្តែនៅពេលខាងមុខធនាគារជាតិនៃកម្ពុជា នឹងផ្អាកការទទួលយកក្រដាសប្រាក់ ដុល្លារអាមេរិកទាំងនេះពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុតែប៉ុណ្ណោះ ។

នេះបើតាមសេចក្តីប្រកាសព័ត៌មានផ្លូវការធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ។ ធនាគារជាតិនៃកម្ពុជា នឹងផ្ដល់ពេលវេលាចំនួន ៣ ខែ ចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ ដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ ដុល្លារ ២ ដុល្លារ និង ៥ ដុល្លារ មកធនាគារជាតិកម្ពុជា ដើម្បីដឹកជញ្ជូនទៅក្រប្រទេសដោយឥតគិតកម្រៃសេវា ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ដោយពិនិត្យឃើញថា ទាំងក្នុងឃ្លាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានការគរជន់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ដែលនេះសរបញ្ជាក់ថា តម្រូវការនៃក្រដាសប្រាក់ទាំងនេះមានកម្រិតទាបក្នុងទីផ្សារ ៕

Leave a Reply