ក្រោយមានជនទី៣ចូលជ្រៀតជ្រែក!ជា វិបុល កាន់តែបង្ហោះសារផ្អែមល្ហែមទៅកាន់ភរិយា

ភ្នំពេញ៖ ជាការពិតណាស់ ជីវិតគ្រួសារ លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ តែងតែធ្វើឲ្យ អ្នកគាំទ្រជាច្រើន ច្រណែនជាមួយសុភមង្គលអ្នកទាងពីរ។ តែមួយរយៈចុងក្រោយ ហាក់ជាលេចលឺដំណឹងថា មានជនទី៣ ចូលមកជ្រៀតជ្រែកជីវិតគូ ធ្វើឲ្យអ្នកនាង គង់ សុជាតិ បង្ហោះសារប្លែកៗ វាយប្រហារទៅកាន់ ជនទី៣ ម្នាក់នោះយ៉ាងចាស់ដៃ។

ជាក់ស្ដែង ក្រោយអ្នកនាង គង់ សុជាតិ បង្ហោះសារ ឌឺដង ផ្លែផ្កាទៅកាន់ មនុស្សទី៣ ចូលមកចង់បំបែកបំបាក់ជីវិតគូរួចមក ស្រាប់តែពិធីករដ៏ល្បីឈ្មោះ លោក ជា វិបុល កាន់តែបង្ហាញក្ដីស្រលាញ់ និង បង្ហោះសារបញ្ជាក់ពីចិត្តស្មោះចំពោះភរិយា ដែលជាអ្នកនាង គង់ សុជាតិ កាន់តែខ្លាំងជាងមុនៗទៀតផង។

យ៉ាងណាមិញ ថ្មីៗ លោក ជា វិបុល ក៏បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយភរិយា ព្រមទាំងសារខ្លីមួយតាក់ទងនឹងជីវិតគូថា៖ Love does not consist of gazing at each other, but in looking together in the same direction @kongsocheat (ការស្រលាញ់គឺ មិនត្រូវសម្លឹងមើលពីកំហុសគ្នាទៅវិញទៅមកនោះទេ ប៉ុន្តែត្រូវ មើលពីគោលដៅជីវិតរួមគ្នា)។

ជាក់ស្ដែង បើទោះបី លេចលឺថា មានជនទី៣ ក៏ពិតមែន តែទំនាក់ទំនងស្នេហាប្ដីប្រពន្ធ រវាង ជា វិបុល និង អ្នកនាង គង់ សុជាតិ នៅតែស្អិតរមួត និង ផ្ដល់ភាពផ្អែមល្ហែមចំពោះគ្នា លើសដើមទៅទៀត៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply