សូមកុំយល់ច្រលំ!!! អាជ្ញាធរបញ្ជាក់ថា កម្ពុជាមានអ្នករិះគន់ពីការរឹតបន្តឹងច្បាប់ចរាចរណ៍មិនដល់ 1% ផង

បងប្អូននៅ​កម្ពុជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រាកដជាបានដឹងហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថាយុទ្ធនាការ​​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយ​ផ្អែក​តាម​អនុក្រឹត្យ​លេខ​៣៩ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្ដី​ពី​ការ​ពិន័យ​អន្ដរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានធ្វើឡើងក្ដៅគគុកតែម្ដង ជាពិសេស មួយសប្ដាហ៏ដំបូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បញ្ហា​ចរាចរណ៍​បាន​ក្លាយ​ទៅ​ជា​ប្រធានបទ​ក្ដៅ​ដែល​នរណា​ៗ​ក៏​លើក​យក​មក​ជជែក​វែក​ញែក​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយ​មាន​លក្ខណៈ​រិះគន់​វាយ​ប្រហារ ច្រើន​ជាង​ការ​ស្វាគមន៍​​​​​​​​​​​​​​​​​​​​​។

ទោះបីជាយ៉ាងណា ការរឹតបណ្ដឹងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីចង់ឲ្យប្រជាជនចេះគោរពច្បាប់ ដោយបើកបរប្រកបដោយសុវត្ថិភាពផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ដោយឡែកនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១​​​​​៩​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងលើកទិសដៅបន្តឆ្នាំ២០២០ សម្តេចក្រឡាហោម​ ស ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ​​​​​​​​​​​​​​​​​​​​​​​​​បានមានប្រសាសន៍ថា​ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានអ្នករិះគន់​ប្រមាណមិនដល់ ១ភាគរយ​ទេ​​​​​​​​​​​​​​​​​​​​​​​​​។

សូមជម្រាបថា​​​​​​​​​​​​​​ ក្នុងរយៈពេលស្ទើរពេញមួយខែនេះ កម្ពុជាបានអនុវត្តសកម្មភាពរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​​​​​​​​​​​​​​​​​​​​​​​​​​ ដោយមានការផាកពិន័យ​ធ្ងន់ធ្ងរជាងមុន ​​​​​​​​​​​​​​​និង​មានសកម្មភាពតឹងតែងជាងមុននេះ ​​​​​​​​​​​​​​​​​​​​​​​​ដើម្បីធានាពីសុវត្ថិភាពរបស់ប្រជាជនក្នុងការបើកបរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

Leave a Reply