តំបន់ទេសចរណ៍ថ្មីៗទើបតែត្រូវបានគេរកឃើញ នៅរូងភ្នំនាគរាជនិងទឹកជ្រោះតាវរិនធិប “នៃភូលង្កា”

ថៃ៖ ថ្មីៗនេះ មានប្រិយមិត្ដអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានចែករំលែកនូវរូបភាពគួរឲ្យភ្ញាក់ផ្អើល ដែលបង្ហាញពីថ្មភ្នំដ៏ធំមើលទៅស្រដៀងនឹងសត្វពស់ ដែលមានទីតាំងស្ថិត​ក្នុង​​ខេត្ត ​បឹង​កាន​ (บึงกาฬ) ប្រទេសថៃ។


បឹងកាន គឺជាខេត្ដដ៏ស្ងប់ស្ងាត់មួយស្ថិតនៅភាគឦ​សានប្រទេសថៃ ដែលមានកន្លែងប្លែកៗ និងស្អាតៗជាច្រើន គួរជាទីគាប់ចិត្ដសម្រាប់អ្នកនិយមដើរព្រៃ ឬដំណើរបែបផ្សងព្រេងជាដើម។ តួយ៉ាង គឺជាថ្មភ្នំដ៏ធំសម្បើម ដែលមានរូបរាងស្រដៀងនឹងសត្វពស់នោះតែម្ដង។


បើតាមជំនឿគេបានតំណាលថា ថ្មភ្នំដ៏ចម្លែកនោះ គឺជាសត្វពស់ដែលត្រូវបណ្ដាសា ខណៈមនុស្សមួយចំនួនទៀត​គិត​ថា​ជាសត្វពស់ដែលមាន​ទំហំ​ធំកាលពីរាប់លានឆ្នាំមុន ​លុះក្រោយ​ពេលងាប់​ទៅ វា​ក៏​កើត​ទៅ​ជា​ថ្ម​ដូច​ដែល​យើង​ឃើញ​សព្វថ្ងៃនេះតែម្ដង។​


ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការយល់ឃើញ ក៏ដូចជាពាក្យតំណាលតៗគ្នាតែប៉ុណ្ណោះ ហើយចំពោះរឿងរ៉ាវនៅពីក្រោយថ្មភ្នំដ៏អាថ៌កំបាំងនេះយ៉ាងណានោះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ យ៉ាងណាមិញ ទីតាំងខាងលើកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយក្នុងខេត្ដបឹងកាន ហើយជាពិសេសនៅទីនោះក៏កំពុងក្លាយជាទីកន្លែងគួរឲ្យចាប់អាម្មណ៍សម្រាប់អ្នកមានជំនឿអរូបី ចង់ទៅធ្វើការបូងសួងដើម្បីសុំសេចក្ដីសុខផងដែរ។

Leave a Reply