ចង់ដឹងទេថា បុរសម្នាក់នេះ ជាអ្នកណា ទើបយកឈ្នះបេះដូង ស៊ន សៀវម៉ី បានបែបនេះ?

ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ ពិធីភ្ជាប់ពាក្យរបស់ កីឡាការិនីតៃក្វាន់ដូ ដ៏ល្បីល្បាញលើឆាកអន្ដរជាតិ ស៊ន សៀវម៉ី បានក្លាយជាប្រធានបទដ៏ក្ដៅគគុក លើបណ្ដាញសង្គម ជាពិសេស ហ្វេនៗរបស់នាងផ្ទាល់ បង្ហាញអារម្មណ៍រំភើបជំនួស ពេលឃើញអាយដលខ្លួន បានជួបស្នេហ៍ពិតបែបនេះ។

ទន្ទឹមនឹងនេះ ក៏មានប្រិយមិត្តជាច្រើន ពិតជាចង់ដឹងណាស់ថា តើបុរសសង្ហារូបនោះ ជាអ្នកណា ទើបអាចឆក់យកបេះដូងបានពី កីឡាការិនីតៃក្វាន់ដូស្រីរូបនេះ បានរហូតឈានដល់ ពិធីភ្ជាប់ពាក្យបែបនេះ?

តាមពិតទៅ បុរសដែលជាគូដណ្ដឹងរបស់ កីឡាការិនីតៃក្វាន់ដូរូបនេះ មានឈ្មោះថា កែវ ដេវិត ហៅក្រៅថា អាស្វា ជាជាងថតរូបដ៏ល្បីម្នាក់ក្នុងស្រុកខ្មែរ ថែមទាំងជាម្ចាស់ហាងថតរូប ឈ្មោះ Ah Sva Wedding ផ្ទាល់តែម្ដង។ ជាពិសេស រូបលោក មានស្នាដៃថតរូបបានស្អាត និងទាក់ទាញ ឲ្យតារាល្បីៗក្នុងស្រុក ជាច្រើនរូបផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីភ្ជាប់ពាក្យរួច ស៊ន សៀវម៉ី និងអនាគតស្វាមី នៅមិនទាន់បានទម្លាយពីថ្ងៃខែ ចូលរោងការនៅឡើយទេ ធ្វើឲ្យហ្វេនៗទន្ទឺមចង់ដឹងខ្លាំងណាស់៕

Leave a Reply