ជំនួញពេញដៃហើយ ស្ងាត់ៗ អេនជី គ្រោងបើកហាងពេជ្រមួយបន្ថែមទៀត…

ដោយសារវិបត្តិកូវីដ ១៩ នៅអាមេរិកនៅតែមិនទាន់បានធូរស្រាល បានធ្វើឱ្យអតីតពិធីការិនី អេនជី មិនទាន់អាចទៅអាមេរិកបាន ដោយបន្តរស់នៅស្រុកខ្មែរនៅឡើយ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ អតីតពិធីការិនីរូបនេះបានព្រលយថា នាងមានបំណងបើកហាងពេជ្រមួយបន្ថែមទៀត ។

អេនជី តែងឡើងចុះស្រុកខ្មែរដោយសារនាងមានមុខរបរនៅស្រុកកំណើត យ៉ាងណាមិញពេលនេះ ការលក់ផលិតផលរក្សាសម្រស់របស់នាងកាន់តែទទួលជោគជ័យផងដែរ ។ ថ្មីៗនេះ អតីតពិធីការិនីរាងតូចស្រឡូនរូបនេះបានបង្ហោះសារថា «ខឹងក៏មាន ឈ្លោះក៏មាន ស្រឡាញ់ក៏មាន រសជាតិជីវិត សំខាន់ដំណឹងល្អសម្រាប់ខ្ញុំថ្ងៃនេះអូន ហាងបោះដុំពេជ្រធំនៅក្រៅប្រទេសគេ ok និង ចង់សហការជាមួយយេីងហេីយ សំខាន់ NG នេះអត់ចូលចិត្តពាក់ពេជ្រទេ ចាំចប់កូវីដចាំគិតទៀត ព្រោះពេលនេះហោះទៅក្រៅប្រទេសអត់បានទេ»

អេនជី ជាអតីតពិធីការិនីដែលមានប្រជាប្រិយភាពម្នាក់ដែរ តែក្រោយពីនាងរៀបការជាមួយស្វាមីជាអ្នករស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៣ មក អេនជី ក៏បានចាកចេញទៅរស់នៅជាមួយស្វាមីនៅទីនោះ ក្រោយមកនាងក៏បានត្រលប់មកស្រុកខ្មែរដើម្បីមកមើលការខុសត្រូវមុខរបរនៅទីនេះ ។​ ពេលនេះ អេនជី មានកូនពីរនាក់តែសម្រស់ និង រូបរាងរបស់នាងនៅតែស្លីមស្រឡូនស្អាតដដែល ៕

Leave a Reply