អបអរសាទរ! កូនខ្មែរម្នាក់គត់ ដែលបានបញ្ចប់ការសិក្សានៅសាលាយោធាដ៏ល្បីល្បាញនៅអាមេរិក…

យុវជន ផាន់ វិទ្យា គឺជានិស្សិតវ័យក្មេងកម្ពុជាម្នាក់គត់ ដែលមានសមត្ថភាពប្រឡងជាប់អាហារូបករណ៍ទៅសិក្សាសាលាយោធារបស់សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០១៣ និងទើបបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយពីសាលាយោធា The United States Naval Academy ក្នុងចំណោមនិស្សិតរាប់ពាន់នាក់ទូទំាងសាកលលោក។

នេះជាមោទនភាពមួយសម្រាប់កូនខ្មែរដែលមានសមត្ថភាពខ្ពស់អាចប្រឡងជាប់នៅសាលាស្តង់ដារអន្តរជាតិទូទំាងពិភពលោក កូនខ្មែរពិតជាមានសមត្ថភាពមិនចាញ់ប្រទេសដទៃនោះទេ និងទើបមកដល់ប្រទេសកម្ពុជាវិញនៅដើមខែមិថុនានេះ។

យុវជនផាន់ វិទ្យា បានមានប្រសាសន៍ប្រាប់កាសែតក្នុងស្រុកមួយថា លោកបានបញ្ចប់ការសិក្សាបរិញ្ញបត្រវិទ្យាសាស្ត្រនយោបាយពីសាលានាយទាហានសកម្មជើងទឹកសហរដ្ឋអាមេរិកពីឆ្នាំ២០១៣-២០១៧។

វិទ្យា ធ្លាប់បានដាក់អាហារូបករណ៍២លើក ទៅសាលាយោធា West Point – The U.S. Military Academy ក្នុងឆ្នាំ២០១២ តែត្រូវបរាជ័យ ក៏ប៉ុន្តែក្រោយបញ្ចប់ការសិក្សានាយទាហានសកម្មក្នុងឆ្នាំ២០១៣ លោកក៏បានដាក់អាហារូបករណ៍ម្តងទៀត ដោយមានការលើកទឹកចិត្តពីឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាវិរៈបុរក្នុងចិត្ត៕ប្រភព៖ business-cambodia

Leave a Reply