កុំចង់លេងជាមួយពូ! ត្រាំ ព្រ មានបិទបណ្តាញទំនាក់ទំនងសង្គមចោល ក្រោយចង់កុងជាមួយខ្លួន(មានវីដេអូ)

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានព្រ មានបិទកម្មវិធីបណ្ដាញទំនាក់ទំនងសង្គមចោលតែម្ដងបន្ទាប់ពីក្រុមហ៊ុន Twitter ចាត់ទុកសារចំនួនពីរដែលលោកបានបង្ហោះថាគ្មានភ ស្តុតាងនិងជាព័ត៌មានប ង្កការយល់ច្រឡំ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងសារមួយបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter។ លោក ត្រំា បានគូសបញ្ជាក់ ដូច្នេះថា៖ «ក្រុមអ្នកសាធារណរដ្ឋមានអារម្មណ៍ថាប ណ្ដាញទំនាក់ទំនងសង្គមបានប្រងើយកន្តើយទាំងស្រុងចំពោះសំឡេងអ្នកអភិរក្សនិយម។ ដូច្នេះយើងអាចនឹងដាក់កំ ហិតយ៉ាងតឹងរឹងឬក៏អាចបិទចោលតែម្ដង…»។

គួរជម្រាបថា ជ ម្លោះរវាងលោកដូណាល់ ត្រាំ និងក្រុមហ៊ុន Twitter បានផ្ទុះ ឡើងកាលពីថ្ងៃអង្គារ ម្សិលមិញក្រោយក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមមួយនេះបានជំ រុញជាលើកដំបូងបំផុតឱ្យអ្នកអានទាំងអស់ពិនិត្យភាពពិតជាក់ស្ដែងនៃព័ត៌មានឬសារបង្ហោះរបស់លោក ត្រាំ បន្ទាប់ពីលោកប្រធានាធិបតី អាមេរិកនិយាយថា ការបោះឆ្នោតតាមរយៈសារអេឡិចត្រនិច ឬ E-mail អាចនឹងត្រូវបានគេប ន្លំ៕ ទស្សនាវីដេអូនៅខាងក្រោម៖


សូមទស្សនាវីដេអូនៅខាងក្រោម៖

Leave a Reply