វ័យ ៤០ ឆ្នាំហើយ កូនធំទន្ទឹមខ្លួនទៀតតែ កែវ ស្រីនាង មិនចាស់សោះ

វ័យកាន់តែច្រើន និង មានកូនធំពេញក្រមុំទន្ទឹមខ្លួនក៏ពិតមែនតែសម្រស់របស់តារាសម្តែងរូបរាងតូចច្រលឹង កែវ ស្រីនាង ហាក់មិនចាស់សោះ នៅតែស្រស់ស្អាត មិនប្រែប្រួលនោះឡើយ ។ កែវ ស្រីនាង មិនត្រឹមជាតារាសម្តែងដែលមានសម្រស់ស្អាតនិងមានសមត្ថភាពប៉ុណ្ណោះទេ។

នាងត្រូវ អ្នកគាំទ្រចាត់ទុកជាតារាស្រីដែលមានសម្រស់ស្អាតមិនថមថយទៅតាមវ័យនោះទេ ។ បើទោះបីនាង មានវ័យប្រមាណជា ៤០ ឆ្នាំ និង មានកូនស្រីធំទន្ទឹមខ្លួនក៏ដោយ ។ កែវ ស្រីនាង នៅតែបង្ហាញ ភាពទាក់ទាញនៅពេលនាងលេងខ្លួនសិចស៊ីម្តងៗ ។

ពេលនេះដែរ កែវ ស្រីនាង កំពុងមានវត្តមាននៅក្នុងរឿងភាគរបស់ទូរទស្សន៍ភីអិនអិនរឿង « កាំបិតមុខពីរ» ដោយនាងគ្រងតំណែងជាតួឯកជាមួយស្រីស្អាត ភិន សុដាលីស ។ នៅតែមានការសរសើរពី សមត្ថភាពរបស់តារាសម្តែងរូបនេះ។


ដោយសារ កែវ ស្រីនាង កំពុងរស់នៅក្នុងជីវភាពហ៊ឺហាទើបកន្លងមកនាងមិនខ្វល់ខ្វាយជាមួយនឹងអាជីពសម្តែងក្រោមកម្តៅថ្ងៃដូចមុន ។ មានការលើកឡើងថាការវិលចូលសិល្បៈមួយដង មួយកាលរបស់ កែវ ស្រីនាង គ្រាន់តែកំដរការអផ្សុកប៉ុណ្ណោះ ។ រៀបការជាច្រើនឆ្នាំ កែវ ស្រីនាង មានតែកូនស្រីមួយទេ ដោយសារនាងមិនសូវមានសុខភាពមាំទាំល្អ ៕

Leave a Reply