គ្រប់គ្នាសើចចំអកថា ស្រីស្រលាញ់ស្រី គ្មានអនាគតចុងក្រោយសងសឹកវិញដោយខំរកស៊ីរហូតក្លាយជាម្ចាស់ក្រុមហ៊ុនមួយដ៏ធំ

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនពិេសសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយកាលពីពេលថ្មីៗនេះ មានគូស្នេហ៍ស្រីស្រលាញ់ស្រីដូចគ្នាមួយគូទៀតហើយ បានបង្ហាញឲ្យឃើញពីក្តីស្រលាញ់ពិតៗ ខិងខំប្រឹងប្រែងរកស៊ីរហូតមានក្រុមហ៊ុនផ្ទាល់ខ្លួន មានឡាន មានផ្ទះ ដោយពេលខ្លះមនុស្សប្រុសមួយចំនួនមិនអាចធ្វើបានដូច។ ក្រោយពីរងការប៉ះទង្គិចផ្លូវចិត្ត រងការមើលងាយពីមនុស្សទូទៅថាស្រីស្រលាញ់ស្រីគ្មានអនាគត តាមរយៈគណនីហ្វេសប៊ុកនារីខាងលើមានឈ្មោះ Zaa Moly និងជាម្ចាស់ក្រុមហ៊ុន White Beauty House បានសរសេររៀបរាប់ថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«អ្នកណាថាស្រីនិងស្រីស្រលាញ់គ្នាគ្មានអនាគត?

អ្នកណាខ្លះដែលមើលងាយស្រី និងស្រីស្រលាញ់គ្នា? មនុស្សគ្រប់គ្នានិយាយថាស្នេហាពួកខ្ញុំគ្រាន់តែជាការបោកប្រាស់គ្នា ប៉ុន្តែខ្ញុំចង់ប្រាប់វិញថា ខ្ញុំគ្មានអ្វីឲ្យគាត់បោក ហើយគាត់ក៏គ្មានអ្វីឲ្យខ្ញុំបោកដូចគ្នា។

មនុស្សជាច្រើននៅជុំវិញខ្លួនខ្ញុំតែងតែយល់ថាខ្ញុំជ្រើសរើសផ្លូវខុស ហើយហាមឃាត់ក្តីស្រលាញ់មួយនេះក្នុងនោះមានគំនាបពីគ្រួសារ មិត្តភក្តិ បងប្អូន អ្នកជុំវិញខ្លួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែវាមិនបានធ្វើឲ្យពួកយើងចុះចាញ់ វាកាន់តែធ្វើឲ្យយើងខំប្រឹង តស៊ូដើម្បីបង្ហាញនូវក្តីស្រលាញ់ពិត ដែលមនុស្សប្រុសស្រីជាគូមួយចំនួនមិនអាចធ្វើបាន។ ក្តីស្រលាញ់មិនចាំបាច់តែប្រុសនិងស្រីទេ ដែលអាចរស់នៅជាមួយគ្នាបាន ព្រោះប្តីប្រពន្ធខ្លះការហើយមិនចុះសម្រុង លែងលះគ្នាក៏មាន។

បើស្នេហាកើតចេញពីបេះដូងពិត ទោះក្នុងលក្ខខណ្ឌណា វាមិនមែនជាកំហុស កំហុសមានចំពោះតែមនុស្សដែរមិនឲ្យតំលៃស្នេហាទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះបីរយៈពេលជិត ៦ឆ្នាំមកនេះ មានរឿងជាច្រើនកើតឡើងទាំងអាក្រក់ និងល្អ (បើរៀបរាប់អាចមានអ្នកយំ ព្រោះផ្លូវស្នេហាខ្ញុំមិនស្រួលដើរដូចគេ) គាត់តែងតែកាន់ដៃនាំខ្ញុំមកគោលដៅ ដែលពួកយើងដៅទុក គាត់បង្រៀនខ្ញុំតាំងពីក្មេងស្រីដែលមិនដឹងអីម្នាក់ មកជាមនុស្សស្រីម្នាក់មានទំនួលខុសត្រូវ មានមហិច្ឆតា មានមុខរបរ មានក្រុមហ៊ុនជារបស់ខ្លួនឯង មានឡាន មានផ្ទះ អាចមើលថែខ្លួនឯងបានដោយមិនចាំបាច់ពឹងផ្អែកលើគ្រួសារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយទីបំផុតនៅថ្ងៃនេះយើងបានមកដល់គោលដៅ នេះគឺផ្ទះសំរាប់គ្រួសារតូចមួយដោយអ្វីទាំងនេះគឺសុទ្ធតែកើតចេញពីការខំរបស់ពួកយើងទាំងពីរ ជឿខ្ញុំទៅគ្រប់បែបយ៉ាងគឺមកពីការខំប្រឹង និងឲ្យតម្លៃគ្នា។

ហើយអ្វីដែលខ្ញុំកាន់តែស្រលាញ់ខ្លាំងមកពីគាត់ ជាមនុស្សស្មោះត្រង់ មិនដែលដើរលេងផឹកស៊ីចោលប្រពន្ធ(ឲ្យតែទៅផឹកដឹងតែយកទៅតាម) ជួយការងារផ្ទះ ការងារហាង មើលថែកូនឆ្កែកូនឆ្មា ជាពិសេសគាត់ធ្វើឲ្យខ្ញុំមានសេចក្តីសុខផ្លូវចិត្ត ដែលខ្ញុំមិនដឹងទៅរកមនុស្សប្រុសណាដូចគាត់បានទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គាត់ព្យាយាមធ្វើគ្រប់យ៉ាងដើម្បីអនាគតពួកយើង ហើយចង់ឲ្យមនុស្សដែលធ្លាប់តែមិនជឿនៅក្តីស្រលាញ់មួយនេះ បានឃើញ និងដឹងថាអ្វីដែលពួកគេនិយាយជាកំហុសមួយ។ កុំចាំតែខ្វល់ពីសំដីអ្នកដទៃ ត្រូវចាំថាមនុស្សម្នាក់មិនអាចផ្គាប់ចិត្តមនុស្សរាប់លាននាក់ ហើយយើងក៏មិនអាចហាមមាត់អ្នកណាមិនឲ្យនិយាយបានដែរសំខាន់បើអ្វីដែលយើងធ្វើ ធ្វើឲ្យយើងមានក្តីសុខ ហើយមិនប៉ះប្រយោជន៍អ្នកណា គ្មានរឿងអ្វីដែរត្រូវខ្លាចនឹងធ្វើ

ព្រោះយើងមិនបានសុំបាយ ទឹកអ្នកណាហូបទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជីវិតយើងដើរទៅមុខ វាសនាយើង យំ សើច មាន ក្រ គឺយើងជាអ្នកទទួល បើរវល់តែខ្វល់ពីមាត់អ្នកដទៃ ខ្លួនយើងគ្មានទេក្តីសុខ ហើយបើយើងមានទុក្ខមនុស្សទាំងនោះក៏មិនបានមកទទួលទុក្ខជាមួយយើងដូចគ្នា។

ឲ្យគេមើលងាយយើងសិនចុះ ថ្ងៃក្រោយគេឃើញយើងចម្រុងចម្រើន គេលែងហ៊ាននិយាយហើយ។ ជ្រើសរើសមនុស្សដែរខ្លួនឯងស្រលាញ់ ហើយគេក៏ស្រលាញ់យើង អាចមើលថែយើង ក្តីសុខកើតចេញពីចិត្ត មិនមែនឋិតលើមាត់អ្នកដទៃ»៕ប្រភព៖ខ្មែរឃ្លូបល

Leave a Reply