រំភើបជំនួស! ពិធីការិនីអ្នកនាងចាន់ កែវ​និមល ឈប់ខ្វល់រឿងអាស្រូវច្រើន នាំគ្រួសារដើរលេងយ៉ាងមានសុភមង្គលនៅឯ

ភ្នំពេញ ​៖​ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង រំភើបជាខ្លាំង ដោយ​អ្នកនាង ចាន់ កែវ​និមល មិន​ខ្វល់​ច្រើន​ជុំវិញ​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួនជារឿយៗ​តែងតែ​នាំ​គ្រួសារ​ដើរ​លំហែ​កាយ បង្ក​ការ​សប្បាយរីករាយ ស្ទើរតែ​គ្រប់​ខេត្ត​ក្រុង​ជុំវិញ​ប្រទេស​កម្ពុជា​ទៅ​ហើយ ហើយ​មើល​ទៅ​ពិត​ជា​មាន​សុភមង្គល​ខ្លាំង​ណាស់។

ដោយឡែក កាលពី​ម្សិលមិញ​នេះ ​នៅក្នុង​ដំណើរ​កម្សាន្ត​នៅ​ឯ​ទីកន្លែង​ផ្សេងៗ​នៃ​ខេត្ត​សៀមរាប​នោះ ពិធី​ការិនី​សម្បូរ​សំនួន​វោហារ​សព្ទ​រូប​នេះ បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក ​ ដោយ​សរសេរ​សារ​យ៉ាង​ខ្លី​ថា «​បន្ទាប់ពី​បញ្ចប់​ការងារ គឺថា​ដើរ​បែកផ្សែង​​ចឹ​ង​រូប​ច្រើន​អត់​អី​ចម្លែក​ទេ»។

ក្នុងនោះដែរ ក្រោយពី​ឃើញ​ទិដ្ឋភាព មើលទៅ​ទាញ​ទាញ និង​សប្បាយរីករាយ​នោះ អ្នកគាំទ្រ​ជាច្រើន បាន​បញ្ចេញមតិ​សរសើរ​ពិធី​ការិនី​រូបនេះពូកែ​លេង​ស្ទា​យ បង្ក​ការសប្បាយ រួម​នឹង​សរសើរ​ពី​រូប​សម្រស់​នាង​ផងដែរ អម​ដោយ​ទេសភាព​ដ៏​ស្រស់ត្រកាល នា​ទឹកដី​ខេត្តសៀមរាប​។

ឆ្លើយ​ទៅ​នឹង​សំណួរ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Sim Kimsan »​ថា​តើ «​ដើរ​នៅ​ណា​បង​ស្អាត​ម្ល៉េះ​»​នោះ ពិធី​ការិនី​ចាន់ កែវ​និមល ឆ្លើយថា «​សៀមរាប​អូន​! ក្បាលស្ពាន ស្អាត​មែន​ណា​»​។
ជាក់ស្តែង យោងតាម​គេហទំព័រ​វិគីភីឌា បាន​បញ្ជាក់​ថា ក្បាលស្ពាន​មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ ៥០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាបនិង ប្រហែល ១៨​គីឡូម៉ែត្រ​ពី ប្រាសាទបន្ទាយស្រី​។

កន្លែង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជ្រលង​នៃ​លិង្គ​១០០០។កន្លែង​នេះ​មាន​ចម្លាក់​ធ្វើ​អំពី​ថ្ម​នៅក្នុង និង ជុំវិញ​ស្ទឹង​ក្បាលស្ពាន​។ ចម្លាក់​ទាំងនេះ​ភាគច្រើន​សាង​ឡើង​ពី​សតវត្ស​ទី​១១ ដល់ទី​១៣ ក្បាលស្ពាន​ត្រូវបាន​ស្ថាបនា​ឡើង​ដោយ​ព្រះបាទ​សូរ្យ​វរ្ម័នទី​១ និង ស្ថាបនា​រួច​ជា​ស្ថាពរ​ដោយ ព្រះបាទ​ឧទ័យ​ទិ​ត្យ​វរ្ម័នទី​២ ។

ដោយសារ​គេ​យល់ថា ទឹក​ដែល​ហូរ​តាម​ទីនេះ​ជា​ប្រភព​នៃ​ការចម្រុងចម្រើន និង​ត្រជាក់ត្រជុំ ហើយ​ម្យ៉ាង ទៀត​យកទៅ​ប្រើការ​ក្នុង​កសិកម្ម​ផង គេ​បាន​ឆ្លាក់​លិង្គ​រាប់មិនអស់ ដែល​ស្នង​ព្រះ​ឥសូរ​នៅ តាម​បាត​ស្ទឹងចាប់ពី​ខាងជើង​ផែ្ន​ក​ខាងលើ​នៃ​ស្ពានថ្ម​ធម្មជាតិ ចុះ​រហូតដល់​ទឹកធ្លាក់​។ទន្ទឹមនឹងនេះ ដូច្នេះ​ហើយ​បានជា​សិលា​ចារិក សំស្ក្រឹត​ហៅ​ទីនេះ​ថា សហ​ព្រះ​លិង្គ​១​។

ម្តងៗ​មាន​ឆ្លាក់​យោនី​ជា​បល្ល័ង្ក​ភ្ជាប់​ជាមួយ​ផង ចម្លាក់​ទាំងនេះ រាយ​នៅ​បាត​ស្ទឹង ប្រវែង​ប្រមាណ​២០០​ម៉ែត្រ នៅតាម​ច្រាំង​និង​នៅលើ​ជញ្ឆាំង​ខ្លះៗ​ផង​។ ក្រៅពីនេះ​ចម្លាក់​នៅ​ច្រើន​ក​នែ្ល​ង​មាន​រូប​ព្រះ​វិស្ណុ​ផ្ទុំ​កណ្តាល​មហាសមុទ្រ​នា​អន្តរកប្ប​មួយ​។

ព្រះព្រហ្ម​ផុស ចេញពី​ផ្ចិត​ព្រះ​នារាយណ៍​តាម​ផ្កាឈូក​មួយទង​ដើម្បី​បង្កើត​លោក​ថ្មី​។ គឺ​ទឹក​ដែល​ហូរ​កាត់ ព្រមទាំង​ទទួល មន្ត​ពី​ចម្លាក់ អស់ទាំង​នេះឯង​ដែល​បង្កើតជា​ស្ទឹង​ឬ​ស្សី ហើយ​បែក​ខ្នាយ​មកជា​ស្ទឹង​ពួក​និង​ស្ទឹង​សៀមរាប៕ប្រភព៖ តារា

Leave a Reply