ខេត្តកែបធ្វើគំរូគេហើយ បណ្ដុះកូនក្ងោកខ្មែររាប់រយដើម ទុកដាំតាមផ្លូវសាធារណៈទូទាំងខេត្ត

តាមគណនីហ្វេសប៊ុកមន្ទីរបរិស្ថានខេត្ត កែប បានបង្ហាញរូបភាពជាច្រលនសន្លឹក ពីសកម្មភាពក្រុមការងារ កំពុងបណ្ដុះកូនក្ងោក ជាប្រភេទពូជផ្កាខ្មែរដ៏ស្រស់ស្អាតដើម្បីទុកដាំលម្អ នៅតាមដងផ្លូវសាធារណៈនានានៅក្នុងខេត្ត ។


កន្លងមកខេត្តកែប មានដើមក្ងោកជាច្រើនរួចមកហើយដាំនៅតាមដងផ្លូវមួយចំនួន ដូចជាផ្លូវប្របតាមមាត់សមុទ្រ និងតាមផ្លូវនានា ។ ឥឡូវនេះបណ្ដុះដាំបន្ថែមទៀតនឹងនាំឱ្យខេត្តមួយនេះពោរពេញដោយភាពស្រស់បំព្រងជាមួយនឹងផ្កាខ្មែរយើងជាមិនខានឡើយ ។


ផ្កាក្ងោកជាប្រភេទផ្កាដែលមានពណ៌ស្រស់ឆើតឆាយ រីកក្រពុំពេញដើម ឱ្យតែដល់រដូវរីកម្ដងៗវាតែងជម្រុះស្លឹកចោល ឃើញតែផ្កាពេញទាំងដើមក្រហមឆ្អិនឆ្អៅគួរជាទីបេតី ៕

Leave a Reply