អ្នកម៉ាក់សម័យថ្មី ពេជ្រ សូលីកា លេងខ្លួនឡើងឃ្យូត ជាមួយកូនប្រុសយ៉ាងគួរឲ្យស្រលាញ់

ភ្នំពេញ៖ ចាប់តាំងពី តារាចម្រៀងស្រី អ្នកនាង ពេជ្រ សូលីកា សម្រាលបានកូនប្រុសមុខមាត់គួរឲ្យក្នាញ់មក បានធ្វើឲ្យមហាជនជាច្រើន កាន់តែចាប់អារម្មណ៍កាន់តែខ្លាំង ពីជីវិតដ៏មានសុភមង្គល នៅក្នុងក្រុមគ្រួសារ របស់នាង ផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីគ្រួសារដ៏ពេញលេញ មួយនេះ ហ្វេនៗជាច្រើន ថែមទាំងចង់ឃើញ ពីមុខមាត់កូនប្រុសរបស់នាង យ៉ាងច្បាស់ៗ ក៏ដូចជាចង់ឃើញពីការតុបតែងខ្លួន និង រូបសម្រស់របស់នាង ក្រោយពេល សម្រាលកូនរួចទៀតផង។

ជាក់ស្ដែង តារាចម្រៀងរូបនេះ មិនបានធ្វើឲ្យហ្វេនៗខកបំណងនោះឡើយ ដោយកាលពីថ្មីៗនេះ នាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាមួយនឹងស្ទាយ៍តុបតែងខ្លួនដ៏គួរឲ្យស្រលាញ់

ក្នុងឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូក ព្រមទាំងបង្ហាញកាយវិការឃ្យូតៗជាមួយនឹងកូនប្រុសរបស់ខ្លួន ដែលធ្វើឲ្យហ្វេនៗជាច្រើន ចូលមកសរសើរមិនដាច់ពីមាត់ ពីអ្នកម៉ាក់សម័យថ្មីរូបនេះ៕​ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply