ស្រស់ស្អាតណាស់! អ្នកគ្រូមត្តេយ្យខ្មែរម្នាក់នេះ ពិតជាមានសម្រស់ស្រស់សោភាមែន ធ្វើឲ្យអ្នកលេងហ្វេសបុកលាន់មាត់សរសើរគ្រប់គ្នា…

ភ្នំពេញ៖ ថ្មីនេះ មានការផ្ទុះសរសើរលើរូបសម្រស់យុវតីម្នាក់ ដែលជាគ្រូបង្រៀនសាលាមត្តេយ្យម្នាក់ មានមុខមាត់ ស្រស់ស្អាត ឃ្យូត មិនចាញ់កូនកាត់បរទេសឡើយ។

យ៉ាងណាមិញ បើទោះបីជាមានវ័យក្មេង តែយុវតីម្នាក់នេះ ក៏បានក្លាយជាអ្នកគ្រូបង្រៀនថ្នាក់មត្តេយ្យទៅហើយ ដោយ នាងមានឈ្មោះថា រុំ គឹមឡាង បច្ចុប្បន្ន អ្នកគ្រូមត្តេយ្យវ័យក្មេងរូបនេះ ក៏កំពុងសិក្សានៅសាកល្យវិទ្យាល័យមួយកន្លែងផងដែរ ក្នុងរាជធានីភ្នំពេញ។

បន្ទាប់ពីមាន អ្នកយករូប នាងទៅបង្ហោះរួចមក មានអ្នកលេងសង្គមហ្វេសប៊ុកជាច្រើន នាំគ្នាស៊ែបន្ត ព្រមទាំងសរសើរពីរូបសម្រស់ ស្រស់ស្អាតរបស់នាងគ្រប់ៗគ្នាទៀតផង។ មិនត្រឹមតែសរសើរលើរូបសម្រស់មួយមុខទេ​តែ នាងថែមទាំងមានទេពកោសល្យ និង សម្ថភាពផ្នែកចំណេះដឹង ងាចបង្រៀនដល់ក្មេងៗទៀតផង៕

Leave a Reply