ទិដ្ឋភាពជូនដំណើរ លោកគ្រូ ទិត្យ សែន ជាលើកចុងក្រោយ លាយឡំសម្លេងស្រែកយំ​ ឃើញហើយស្ទើរទប់ទឹកភ្នែកមិនជាប់ (មានវីដេអូ)

បងប្អូនដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាបានជ្រាបហើយ ប៉ុន្មានថ្ងៃនេះ បានទទួលនូវដំណឹងដ៏សែនក្រៀមក្រំមួយ ដោយ លោក ទិត្យ សែន ដែលជាសាស្ត្រាចារ្យ ល្ខោនខោល នៅសាលាមធ្យមវិចិត្រសិល្បៈ ដោយលោក បានចែកស្ថាននៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២១ៈ៤៥នាទី យប់ ក្នុងជន្មាយុ៥៤ឆ្នាំ ដោយរោគាពាធ។


ក្នុងនោះផងដែរ ធ្វើឲ្យសិស្សរបស់លោកគ្រូជាច្រើនសម្តែងក្តីសោកស្តាយ ស្រណោះ លោកគ្រូជាពន់ពេក រកពាក្យអ្វីមកនិយាយមិនចេញ។ស​ព របស់លោកសាស្ត្រាចារ្យ បានតម្កល់ធ្វើបុណ្យនៅវត្តទឹកថ្លា រាជធានីភ្នំពេញ ហើយកិច្ចបូជាស​ព ក៏បានធ្វើនៅ ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤ៈ០០ រសៀល នៅវត្តទឹកថ្លា ម្សិលមិញនេះ។


ក្នុងនោះ អ្វីដែលរឹតតែរំជួលចិត្តថែមទៀតនោះ នៅថ្ងៃបូជាសពនេះ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ “ហង់ ភូមិរ៉ា” បានបង្ហោះរូបភាពជាច្រើនសន្លឹកនៃទិដ្ឋភាពពិធីនេះ ព្រមទាំងភ្ជាប់សារដ៏សែនក្តុកក្តួលមួយថា “មកលាចុងក្រោយ លាហេីយលាគ្មានថ្ងៃត្រលប់ លោកគ្រូ ចំណេះដឹងល្ខោនខោល ដែលឪ បានទុកឲ្យ ខ្ញុំនិងបន្តវេនកូនចៅជំនាន់ក្រោយយេីង សូមលោកគ្រូ ឪទៅឋានស្ងប់សុខ លាហេីយលាមួយជីវិត សិស្សខោលនៅច្រេីននាក់ ដែលមិនបានចូលរួម”។


លោក ហង់ ភូមិរ៉ា ហៅយាយកន្តែរ៉ែ បានបន្ថែមថា “លោកគ្រូ និងសិស្សល្ខោនខោលចាស់ៗ ជូនដំណើរចុងក្រោយ លោកគ្រូ ទិត្យ សែន សិស្សខោលនៅច្រេីននាក់ មិនបានចូលរួម ដោយសារ មានធុរះ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពនៃពិធីបូជាសពទាំងអស់គ្នា ៖


សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply