ខណៈការងារសិល្បៈរយាល ភោជនីយដ្ឋាន ព្រាប សុវត្ថិ លេចជារូបរាងបណ្តើរៗហើយ…

ស្របពេលការងារសិល្បៈមិនសូវមមាញឹកដោយសារវិបត្តិកូវីដ១៩នោះ ពេលនេះកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានងាកមកបង្កើនមុខរបរបន្ថែមទៀត ដែលពេលនេះភោជនីយដ្ឋានរបស់លោកបានលេចជា រូបរាងបណ្តើរៗហើយឃើញថាពិតជាស្រស់ស្អាតតែម្តង ។


លោក ព្រាប សុវត្ថិ បានដាក់ឈ្មោះភោជនីយដ្ឋានរបស់លោកថា ដែលមានទីតាំងនៅ គេហដ្ឋានរបស់លោកតែម្តងដែលស្ថិតនៅខណ្ឌសែនសុខជិតវត្តសំរោងអណ្តែត ដែលពេលនេះបាន លេចរូបរាងបណ្តើរៗហើយដែលគេសម្គាល់ឃើញថាមានការតុបតែងលំអរស្រស់ស្អាត និង ទាក់ទាញតែម្តង ។


បើទោះបីមិនទាន់មានការសម្ពោធជាផ្លូវការក៏ពិតមែនតែ ក៏ទទួលបាន ការគាំទ្រពីសំណាក់អតិថិជនជាច្រើនតាមរយៈការកម្មង់មុខម្ហូបនានា ។មានការបង្ហើបថាតារាចម្រៀង ព្រាប សុវត្ថិ បានចាយទុនជាច្រើនម៉ឺនដុល្លារដើម្បីបង្កើតភោជនីយដ្ឋានដ៏ស្រស់ស្អាតនេះឡើងដែលលោករំពឹងថាជាអាជីពថ្មីបន្ថែមពីលើការងារសិល្បៈនេះ និងជោគជ័យមិនចាញ់ការងារសិល្បៈលោកឡើយ ។


ក្នុងនោះ ក៏មានការ បន្ថែមទៀតថាមិនមែនបើកតែភោជនីដ្ឋានប៉ុណ្ណេះទេកំពូលតារាចម្រៀងល្បីរូបនេះក៏មានគម្រោងបើកជារីសតនៅខេត្តភាគឥសាន្តផងដែរ ។វ័យកាន់តែច្រើននិងមានកូនកម្លោះទន្ទឹមខ្លួនទៅហើយក្តីតែម្ចាស់បទ រូបនេះនៅតែ ស្រូបទាញបានអ្នកគាំទ្រជាច្រើនមិនថាយុវវ័យឬវ័យកណ្តាលឡើយ ។ ដោយឡែកបើនិយាយពីសម្រស់ របស់លោកវិញក៏នៅតែស្រស់សង្ហាមិនថមថយទៅតាមអាយុឡើយ ៕

Leave a Reply