ព្រះអើយ! មើលសឹងមិនស្គាល់​ លោកពូ ណូយ វ៉ាន់ណេត កាលពីឆ្នាំ១៩៩៣ តែបើសម្លេងវិញពិតជាពីរោះរណ្តំណាស់ ដល់ថ្នាក់ធ្វើឲ្យអ្នកគាំទ្រលាន់មាត់ថា…(មានវីដេអូ)

កាលពីពេលថ្មីៗនេះ មានការចុះផ្សាយថា ល្បីល្បាញក្នុងឆ្នាំ៩០ជាង គឺលោក ណូយ វ៉ាន់ណេត បានធ្លាក់ខ្លួនធ្វើការសំណង់។ រឿងនេះ បានធ្វើឲ្យមហាជនជាច្រើន ដែលជាអ្នកគាំទ្រ មានការភ្ញាក់ផ្អើល និងងើងឆ្ងល់ជាខ្លាំង។ តែលុះមកដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២០ លោក អុឹម ជីវ៉ា ជំនួសមុខឲ្យលោក ណូយ វ៉ាន់ណេត បានបញ្ជាក់ការពិតឲ្យដឹងថា រឿងនេះមិនមែនជាការពិតឡើយ។


រូបដែល លោក ណូយ វ៉ាន់ណេត ធ្វើសំណង់នោះ គឺគាត់ជួយធ្វើដំបូលផ្ទះ ឲ្យកូនគាត់ទេ ហើយ សព្វថ្ងៃលោកមានជីវភាពធូរធា និងមានផ្ទះរហូតដល់ទៅល់៣កន្លែងឯណោះ ទីមួយ វីឡាកូនកាត់នៅខាងត្បូង វត្តជំពូកក្អែក និងវិឡាទី២ គឺនៅខាងមុខ វត្តនិរោធ និងផ្ទះល្វែងទី៣ នៅវាលស្បូវ។


ចំណែកប៉ុន្មានថ្ងៃនេះទៀត ក៏បានធ្វើឲ្យប្រិយមិត្តជាច្រើនដែលគាំទ្រលោក ផ្ទុះការចាប់អារម្មណ៍បទចាស់ៗ ដែលលោកបានច្រៀង ក្នុងនោះក៏មានចម្រៀង១បទ ក្រោមចំណងជើងថា “ដងស្ទឹងអារញ្ញ (ស្វាយលាស់ត្រួយខ្ចី​)” ដោយលោក បានបកស្រាយក្នុងឆ្នាំ ១៩៩៣ ដែលជាសំនៀងដើម លោក អុិន យ៉េង។


ក្រោយស្តាប់ចប់ ធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរថា “ពិតជាពីរោះរណ្តំខ្លាំងណាស់” អ្នកខ្លះទៀតបន្ថែមថា “សម្លេងគាត់ពេលនោះ មកដល់ពេលនេះ មិនសូវប្រែប្រួល ខុសគ្នា ទេ”។ នៅមានម្នាក់ទៀតបន្តថា “រណ្តំចិត្ត ស្លុងអារម្មណ៍ ទៅតាមដងស្ទឹង”។ តោះកុំឲ្យខាតពេលយូរទៅស្តាប់ចម្រៀងនេះទាំងអស់គ្នា ៖


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply