ត្រាំឯងត្រៀមទៅ! អ៉ីរ៉ង់ត្រៀមបញ្ចេញយន្តហោះច ម្បាំង ដែលផលិតក្នុងស្រុក ដើម្បីបំ បាក់អាមេរិកឆាប់ៗនេះ..(មានវីដេអូ)

មេបញ្ជាការកងទ័ពអាកាស នៃសាធារណរដ្ឋឥស្លាមអ៉ីរ៉ង់ លោក ម៉ូហាំម៉ាត់ ហ្សាលបៃហ្គី បាននិយាយថា ប្រទេសរបស់លោកនឹងបញ្ចេញយន្ដហោះ ចម្បាំងផលិតនៅក្នុងស្រុក ដ៏ថ្មីសន្លាងមួយនៅក្នុងពេលឆាប់ៗនេះ បើទោះជាកំពុងប្រឈមមុខ នឹងទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។

លោក Mohammad Zalbeigi បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុកយ៉ាងដូច្នេះថា «យើងនឹងអភិវឌ្ឍន៍ក៏ដូចជាផលិតយន្ដហោះច ម្បាំងនៅក្នុងស្រុកដ៏ថ្មីសន្លាងថ្មីមួយបន្ថែមទៀត ហើយយន្ដហោះច ម្បាំងនេះ នឹងបង្ហាញខ្លួនក្នុងពេលអនាគតដ៏ខ្លីខាងមុខ»។ លោកបន្ថែមទៀតថា យន្ដហោះច ម្បាំងឈ្មោះកូសារ បានបង្ហាញរួចហើយពីសមត្ថភាពនិងភាពរីកចម្រើនទៅមុខរបស់កងទ័ពអាកាសអ៉ីរ៉ង់។

Kowsar គឺជាយន្ដហោះច ម្បាំង ដែលត្រូវបានផលិតនៅក្នុងស្រុកដំបូងបំផុតរបស់អ៉ីរ៉ង់ ដែលបានបង្ហាញខ្លួនជាសាធារណៈកាលពីខែសីហា ឆ្នាំ២០១៨ ក្នុងពិធីសម្ដែងការហោះហើរមួយ ក្រោមការចូលរួមដោយផ្ទាល់ពីសំណាក់ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាស្សាន់ រួហានី៕ ទស្សនាវីដេអូនៅខាងក្រោម៖


ទស្សនាវីដេអូនៅខាងក្រោម៖

Leave a Reply