អបអរសាទរមហាមិត្ត! វៀតណាមកំពុងឡើងកូដខ្លាំង Apple, Panasonic និងរោងចក្ររាប់សិបទៀតផ្លាស់ពីចិនចូល, ផ្អើល..(មានវីដេអូ)

ឥឡូវនេះប្រទេសវៀតណាម ហាក់ដូចជាបានឈ្នះស ង្គ្រាមសុខភាពរបស់ខ្លួនប្រឆាំងនឹង Covid-19 បន្ទាប់ពីអត្រានៃការស្លា ប់សូន្យ និងឈ្នះការសរសើរជាអន្តរជាតិចំពោះការគ្រប់គ្រងវិ បត្តិរបស់ខ្លួនការរំពឹងទុកកំពុងលើកឡើងថា ប្រទេសនេះក៏អាចជាអ្នកឈ្នះសេដ្ឋកិច្ចនៃជំ ងឺរាតត្បាតនេះដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Asiatimes ។

ប្រទេសនេះនឹងទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូររបស់អាមេរិកទៅសេដ្ឋកិច្ច “ពីប្រទេសចិន” តាមរយៈការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គ ង់ចេញពីប្រទេសចិន និងប្រទេសក្នុងតំបន់ផ្សេងទៀតរួមទាំងប្រទេសវៀតណាមផងដែរ។

កាលពីដើមខែឧសភា ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានចាប់ផ្តើមផលិត៣,៤ លានគ្រឿង ឬប្រហែល៣០ភាគរយ សម្រាប់ត្រីមាសនៃកាសស្តាប់ត្រចៀករបស់ក្រុមហ៊ុន AirPod នៅប្រទេសវៀតណាម កាលពីខែមេសា ដែលជាសញ្ញាបង្ហាញថាក្រុមហ៊ុនកំពុងផ្លាស់ប្តូរខ្សែចង្វាក់ផ្គត់ផ្គង់មួយចំនួនរបស់ខ្លួនទៅឆ្ងាយ ពីប្រទេសចិន។

របាយការណ៍បានកត់សម្គាល់ថា អ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple ជាច្រើនរួមមាន Foxconn និង Pegatron និងក្រុមហ៊ុនផលិត iPad Compal Electronics ក៏កំពុងពង្រីកប្រតិបត្តិការនៅវៀតណាមផងដែរ។ ក្រុមហ៊ុន Inventec ដែលជាអ្នកតំឡើងយន្តហោះ AirPods ត្រូវបានគេរាយការណ៍ថាកំពុងសាងសង់រោងចក្រមួយនៅប្រទេសវៀតណាម។

វិ បត្ដិឆ្លងវីរុសនេះបានបង្កើនភាពតា នតឹងនៃមហាអំណាចដោយប្រធានាធិបតីអាមេរិក​​ លោក ដូណាល់ ត្រាំ​ បានបង្កើនការប្រ ឆាំង នឹងចិនកាន់តែខ្លាំ ងជាងធម្មតារួមទាំងការផ្សព្វផ្សាយទ្រឹស្តីដែលវីរុសនេះមានប្រភពនៅក្នុងមន្ទីរពិសោធន៍ជីវសាស្ត្រវូហានជាជាងទីផ្សារសើម៕ សូមទស្សនាវីដេអូនៅខាងក្រោម៖


សូមទស្សនាវីដេអូនៅខាងក្រោម៖

Leave a Reply