ច្បាស់ការហើយ! បន្ទាប់ពីសម្រាលកូនរួច ពេជ្រ សូលីកា សម្រេចចូលរោងការនៅថ្ងៃទី…

ក្រុមអ្នកគាំទ្រតារាចម្រៀងហង្សមាស រូបនេះ បាននិយាយថា សូលីកា មានសំណាង ព្រោះបានស្វាមីល្អជាបុរសដែលនារីទូទៅប្រាថ្នាចង់បាន ព្រោះតាំងពីបុរសម្នាក់នេះចូលមកជីវិតសូលីកា មក រឿងស្នេហាអតីតកាលរបស់នាងត្រូវបានរសាត់ទៅបន្ដិចម្ដងៗ។ថ្មីៗនេះ ពេជ្រ សូលីកា បានបង្ហាញរូបភាពចេញពីមន្ទីរពេទ្យ ក្រោយនាងសម្រាកសម្រាលកូនបានជាង១សប្ដាហ៍មកហើយ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ស្វាមីរបស់នាង លោកគឹម ហាន បានយកចិត្តទុកដាក់នាងខ្លាំងណាស់ តាំងពីមុន សូលីកា សម្រាលកូនរហូតចេញពីពេទ្យ។

ចំណែកអាខោនហ្វេសប៊ុកឈ្មោះ Ah Bing Bing បានចូលទៅខមមិនជុំវិញរឿងសូលីកា ដោយបញ្ចេញយោបល់ថា ”បងប្អូនជឿខ្ញុំទៅ ដាច់ខាតគ្មានអ្នកណាចង់ឲ្យជីវិតខ្លួនឯងសៅហ្មងខូចខាតឡើយ មានពេលមួយ យើងខ្លួនឯងមិនអាចគ្រប់គ្រងខ្លួនឯងបានផង បានពេលនោះហើយអ្វីៗ

គឺវាហួសអស់ហើយ សម្រាប់ប្អូន Solyka គឺសំណាងត្រង់មានបុរសពិតដែលចូលក្នុងជីវិតដ៏ខ្មៅរបស់នាងនាំមកនៅពន្លឺថ្មី ឲ្យតម្លៃស្រី សូមអ្នកឲ្យតម្លៃស្វាមីល្អដោយក្ដីគោរព អស់ពីដួងចិត្តផង ភរិយាត្រូវក្ដោប សុភមង្គលខ្លួនឯងជាប់ក្នុងដៃអ្នកដទៃ ក៏មិនហ៊ានមើលងាយយើងដែរ។

បុរសដ៏មហិមា គឺជាបុរសដែលអាចទទួលទាំងរឿងជូរចត់គ្រប់យ៉ាងរបស់យើង ដែលកើតឡើងពីអតីតកាល គេជាអាវក្រោះដែកការពារយើងគ្រប់វិនាទី”។ក្រោយឃើញមានសារបែបនេះទៅលើពេជ្រ សូលីកា តារាចម្រៀងរួមទ្រនំសុគន្ធ និសា បានបញ្ចេញយោបល់ថា ”កាលដែលយើងមិនព្យាយាមយកដៃទៅកូរទឹក មិនយូរមិនឆាប់ ទឹកនោះនឹងរងថ្លាដោយខ្លួនឯង។


កាន់តែកូកាន់តែល្អក់ កាន់តែចង់បានសុខកាន់តែមានទុក្ខ”។ ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរ មកពីអូស្រ្ដាលី លោកគឹម ហាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយនាងបានសម្រាលកូនកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ដោយដាក់ឈ្មោះកូនថា ហង្ស អ៊ារី វ៉េនស្ដេ។ សូលីកា បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទ មុនថ្ងៃសម្រាលកូនថា នាងនឹងរៀបការនៅឆ្នាំ២០២១៕ ប្រភព៖នគរធំ

Leave a Reply