អភូតហេតុទី២! ស្តែងណាស់ មកអុជធូបគោរពវិញ្ញាណក័ន្ធលោកឪ ទិត្យ សែម ស្រាប់តែកើតមានរឿងព្រឺរោមមួយទៀតកើតឡើងគឺ

ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ នៅក្នុងរោងពិធីបុណ្យស ព របស់លោក ដែលក្រុមគ្រួសារសាច់ញាតិបងប្អូនកំពុងតែប្រារព្ធឡើង ស្រាប់តែមានហេតុការរណ៍ ដែលនឹកស្មានដល់ នៅក្នុងរោងពិធី ។

បុរសម្នាក់​ដែលត្រូវបានគេឲ្យដឹង ជាចៅប្រុសរបស់លោកគ្រូ ដែលគាត់មិនមែនអ្នកសិល្បៈអ្វី ឬ បានរៀនសិល្បៈអ្វីនោះទេ ស្រាប់តែ គាត់ឡើងរាំ ទាំងបិទភ្នែក រាំក្បាច់ល្ខោនខោល នៅក្នុងរោងពិធី ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

នៅក្នុងហេតុការណ៍ដ៏ចម្លែកមួយនោះ ត្រូវបានមហាជនជាច្រើនសន្និដ្ឋានថា លោ កគ្រូចូលសន្ឋិត។លុះដល់ល្ងាចឡើង កូនសិស្សរបស់លោកបានទៅអុជធូប ជូនដំណើរលោកគ្រូ ស្រាប់តែមានហេតុការណ៍ដ៏ចម្លែកមួយទៀតបានកើតឡើង ដោយគេមើលឃើញបណ្តុំផ្សែងធូបនោះ ជាទំរង់ ហនុមាន ហេីយរូបមួយសន្លឹកទៀតចេញតួអង្គយក្ស ឪ សែន។

ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ល្ខោនខោលខ្មែរ បានឲ្យដឹងថា “មកអុជធូបគោរពវិញ្ញាណក័ន្ធលោកឪ តែអ្វីដែលគួរចាប់អារម្មណ៍ គឺផែ្សងធូបដែលបងៗថតបានចេញជាទំរង់ ហនុមាន ហេីយរូបមួយសន្លឹកទៀតចេញតួអង្គយក្ស ឪ សែន នៅអាល័យល្ខោនខោលណាស់”។

សូមរំលឹកផងដែរថា ដំណឹងមរណភាព របស់លោកគ្រូ គ្រូ ទិត្យ សែម ដែលសាស្ត្រាចារ្យផ្នែកល្ខោនខោលជំនាញតួយក្ស និងជាអ្នកដំឡើងរាល់ស្នាដៃរបស់សិស្ស ដែលកំពុងសិក្សានៅសាលាមធ្យមវិចិត្រសិល្បៈផ្នែកល្ខោ នខោល ពិតជាធ្វើឲ្យមហាជន ក៏ដូចជាកូនសិស្ស មានការសោកស្តាយ និងស្រណោះជាពន់ពេក ដែលបានបាត់បង់រូបលោកគ្រូទៅ។ ទឹកភ្នែកកូនស្រក់ ជូនដំណើរលោក សូមឲ្យទៅកាន់សុគតិភព។

Leave a Reply