ពិតទេ? នេះជារូបសំណាក សិលាចាំប្តីពិតប្រាកដ ដែលស្ទើរតែគ្មានមនុស្សបានទៅដល់

ព្រះសីហនុ៖ រឿងរ៉ាវដ៏សែនកម្សត់មួយ ដែលបានរៀបរាប់ពីនារីម្នាក់ ដែលចាំប្តី រហូតដល់ទៅក្លាយជាសិលា បានដក់ជាប់ក្នុងចិត្តរបស់មហាជន មានចិត្តអាណិតអាសូរ ដល់នារីម្នាក់នោះ ដែលមានចិត្តស្មោះត្រង់ ទៅកាន់ប្តីរបស់ខ្លួន។

ក្នុងនោះផងដែរ​ គេក៏បានកសាងរូបធ្វើសំណាក រូបនាង ដើម្បីបញ្ជាក់ភក្តីភាព​ទៅកាន់ ប្តីរបស់នាងផងដែរ។ តែយ៉ាងមិញ មានមហាជនជាច្រើន តែងតែ​យល់​ច្រឡំ ថារូបសំណាក​ស្រី​ស​អង្គុយ​នៅ​ពយ​មាត់​ឆ្នេរកែប​ ជារូបសំណាក​ស្រី​ស​នេះ​ជា​សិលា​ចាំ​ប្តី តាម​ពិត​មិនមែន​បែប​នោះ​ទេ។

យោងតាមប្រភពក្នុងហ្វេសប៊ុកមួយបានបញ្ចាក់ថា​ រូបសំណាកសិលា​ចាំ​ប្តីពិតប្រាកដ ស្ថិតនៅក្នុងឃុំ កំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា តាមបណ្តោយផ្លូវជាតិ លេខ៤ បេីសិនជាធ្វេីដំណេីរ ទិសដៅពី រាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ នៅខាងស្តាំដៃ។

តាមប្រភពដដែលបានបញ្ជាក់ទៀតថា នាងសិលា បានធ្វើមរណកាល នៅឆ្នាំ ១៩៧៦ ក្នុងខែវិច្ជិកា មិនដឹងថ្ងៃ ដោយសារអត់អាហារ។ រូបសំណាកឈរទូលស្លឹកចេក បានបញ្ជាក់ពីការរង់ចាំ ដ៏ស្ងៀមស្ងាត់ និងភក្តីភាព ដល់ដង្ហេីមចុងក្រោយ នៅតែមិនឃេីញ ស្វាមី នាងវិលវិញឡេីយ៕ សូមទស្សនារូបខាងក្រោម៖

Leave a Reply