សែនអាសូរខ្លាំងណាស់……ស្រ្តីម្នាក់ត្រូវប្ដីរត់ចោលតាំងពីមានផ្ទៃពោះ ស្ពាយកូនធាក់កង់រើសអេតចាយតាមផ្លូវ ទាំងកូនខ្ចី…

(ភ្នំពេញ)៖ ពិតជាគួរឲ្យអាណិតណាស់ ត្រូវប្ដីគ្មានទំនួលខុសត្រូវរត់ចោលតាំងពីកូននៅក្នុងពោះលំបាកវេទនា រស់នៅខ្វះមុខខ្វះក្រោយគ្មានលំនឹងជីវិតច្បាស់លាស់ក្នុងជីវិត ហើយជាពិសេសត្រូវចេញទៅរកលុយមកចិញ្ចឹមខ្លួនជាមួយកូន ដោយត្រូវដឹកកូនទៅជាមួយមើលទៅពិតជាអាណិតអាសូរណាស់។

ជាក់ស្ដែងបើតាមប្រភពព័ត៌មានគណនីហ្វេសប៊ុករបស់បងស្រីម្នាក់ឈ្មោះ(Mi Yura)បានបង្ហោះនូវរូបភាពព្រមទាំងបានសរសេររៀបរាប់ឲ្យដឹងថា៖ «បងប្អូនខ្មែរយើងសូមជួយគាត់ផង ខ្ញុំឃើញផ្ទាល់ភ្នែកខ្លោចចិត្តណាស់ក្នុងនាមជាស្ត្រីដូចគ្នា បីកូនខ្ចីធាក់កង់ដើររើសអេតចាយ សំបកដបតាមផ្លូវ ទាំងកូននៅមឹមដោះ នឹងកូនបងៗនៅផ្ទះ

ខ្ញុំសួរទីតាំងគាត់បានខ្លះ គាត់ឈ្មោះចែថន នៅខាងភូមិគោកសង្កែ ប្តីរត់ចោលតាំងពីកូននៅក្នុងពោះ ជីវភាពគាត់រាល់ថ្ងៃយើងមើលដឹងហើយកំសត់ណាស់យកទាំងកូនមកដើររើសទាំងក្តៅរហាល ធ្វើបុណ្យធ្វើទាន ចែកលុយរបស់ហូបមនុស្សនៅមានដង្ហើម បានបុណ្យណាស់បងប្អូន» ៕

Leave a Reply