ស្តែងៗ…បុរសម្នាក់ត្រូវបានវិញ្ញាណលោកគ្រូ ទិត្យ សែម សាស្ត្រាចារ្យផ្នែកល្ខោនខោល ចូលសន្ឋិត រាំផ្អើលពេញរោងពិធី ប្រហែលជាគាត់នៅអាល័យសិល្បៈខ្លាំងណាស់ហើយ បានជា…(មានវីដេអូ)

ភ្នំពេញ៖ ដូចដែលបងប្អូនមួយចំនួនបានជ្រាបហើយថា កាលយប់ថ្ងៃទី២៣ ខែឧសភា លោកគ្រូ ទិត្យ សែម ដែលសាស្ត្រាចារ្យផ្នែកល្ខោនខោលជំនាញតួយក្ស និងជាអ្នកដំឡើងរាល់ស្នាដៃរបស់សិស្ស ដែលកំពុងសិក្សានៅសាលាមធ្យមវិចិត្រសិល្បៈផ្នែកល្ខោនខោល បានទទួលមរណភាពហើយ ដោយសាររោគាពាធ។


ដោយឡែកនៅថ្ងៃនេះ ក្រុមគ្រួសារនៃស ពបានរៀបចំពិធីបុណ្យតាមប្រពៃណី សម្រាប់ជាការជូនដំណើរលោកគ្រូ ទៅកាន់ទីឋានដែលសុខសាន្ត។ នៅក្នុងពិធីបុណ្យស ពរបស់លោក ស្រាប់តែមានហេតុការណ៍មួយបានកើតឡើង​ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងរោងពិធីបុណ្យ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ព្រហ្ម ពុធវិសាល គាត់បានបង្ហោះស្តែងៗក្នុងថ្ងៃពិធីបុណ្យស ពស្រាប់តែមានបុរសម្នាក់ នៅក្នុងពិធីបុណ្យស ពនោះ បានងើបឡើងរាំល្ខោនខោល ទាំងដែលខ្លួនមិនដែលចេះផងនោះ ។

បើយើងតាមម្ចាស់គណនីហ្វេសប៊ុកឲ្យដឹងថា គឺវិញ្ញាណរបស់លោកគ្រូ ទិត្យ សែម ចូលសន្ឋិត នៅក្នុងខ្លួនបុរសម្នាក់នោះ ដោយគាត់បានរាំនៅក្នុងពិធីបុណ្យតែម្តង។ ម្ចាស់គណនីហ្វេសប៊ុកបានលើកឡើងថា “លេីក​ទី​មួយ​ដែល​ខ្ញុំ​មេីល​ ផ្ទាល់​និង​ភ្នែក វិញ្ញាណ​គាត់​នៅ​តែ​ល្ខោន​ខោល​ ចៅ​ប្រុស​របស់​គាត់​មិនមែន​​អ្នក​ល្ខោន​ខោល​ទេ​គាត់​អត់​ចេះ​រាំ​ទេ😭😭😭🙏🙏🙏”។

មហាជនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនិងបានពោលពាក្យថា “ប្រហែលជាលោកគ្រូនៅអាល័យសិល្បៈនៅឡើយ”។ សូមចូលរួមរំលែកទុក្ខផង៕ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply