ក្រោយរៀបការ តារាស្រីថៃ Mew Nittha ល្បីកាន់តែខ្លាំង…

តារាស្រីថៃល្បីឈ្មោះ Mew Nittha បានឆក់បាននូវភាពល្បីល្បាញកាន់តែខ្លាំង តាមរយៈការសម្ដែងនៅក្នុងរឿង «My Husband in Law» ដែលកំពុងចាក់ផ្សាយនៅស្ថានីយ៍ទូរទស្សន៍ថៃប៉ុស្ដិ៍លេខ ៣ ។ នាងបានសម្ដែងជាតួស្រី «Muey» ជាមួយនឹងប្រុសស្អាត Mark Prin ។

នៅក្នុងសាច់រឿងទាំងមូល នាងបានដើរតួជាមនុស្សស្រីដែលមានចរិតគួរឱ្យស្រឡាញ់ និង ទទួលបានការគាំទ្រយ៉ាងខ្លាំងបំផុតពីទស្សនិកជន ។ គួរឱ្យដឹងថា Mew Nittha បានរៀបការជាមួយសេដ្ឋវាល់លាន លំដាប់ហាយសូរ កាលពីថ្ងៃទី២០​ ​ខែមករា​ ​ឆ្នាំ២០២០ មកម្ល៉េះ តែបើទោះជារៀបការហើយក្ដី ប្រជាប្រិយភាពរបស់តារាស្រីរូបនេះ គឺនៅតែរក្សាបានការគាំទ្រខ្លាំងដដែល ៕

Leave a Reply