ឆុំ វត្តី នៅតែចិញ្ចឹមចិត្តចង់ទៅកម្សាន្តនៅអឺរ៉ុប ក្រោយខកខានទៅក្រេបទឹកឃ្មុំ

ក្រោយកូវីដ ១៩ ស្ងាត់តារាសម្តែង ឆុំ វត្តី និង ស្វាមីនៅតែមានបំណងទៅដើរលម្ហែនៅប៉ែកអឺរ៉ុប ក្រោយនាងខកខានក្នុងការចេញទៅក្រេបទឹកឃ្មុំក្រោយរៀបការកន្លងមក ។ នេះជាបំណងប្រាថ្នាដែលនាងគិតទុកតាំងពីយូរមកហើយ ទោះជាយ៉ាងនេះក្តី ឆុំ វត្តី មិនបានបង្ហើបពីប្រទេសដែលនាងចង់ទៅកម្សាន្តឡើយ ។

មិនត្រឹមតែមិនបានទៅកម្សាន្តនៅបរទេសតាមបំណងនោះទេ គ្រាន់តែរៀបការហើយ ឆុំ វត្តី មិនបានសម្រាកឡើយ ពោលគឺនាងត្រូវមមាញឹកក្នុងការថតរឿងជាបន្តបន្ទាប់ដោយក្នុងនោះនាងសម្តែងជាតួឯក ។

បើទោះបីជាកំពុងត្រូវប៉ាន់ក្នុងការថតរឿងជាបន្តបន្ទាប់ក៏ពិតមែន តែ ឆុំ វត្តី មានបំណងយកកូនប្រលែងលេងភ្លាមដោយមិនមានការពន្យារឡើយ ។ អ្វីដែលចាប់អារម្មណ៍ដោយសារទើបរៀបការថ្មីថ្មោង គ្រាន់តែ ឆុំ វត្តី ទៅសម្តែងនៅខេត្តប៉ុន្មានថ្ងៃ នោះស្វាមីរបស់នាងលោក រក្សា បានបង្ហោះសារត្អូញនឹកភរិយា ។

គ្រាន់តែរៀបការភ្លាម ឆុំ វត្តី ក៏ចាប់ផ្តើមបើករបរបន្ថែមថ្មីក្រៅពីការងារសិល្បៈគឺសេវាដឹកជញ្ជូន ដោយនាងរំពឹងថាការងារថ្មីនឹងទទួលជោគជ័យផងដែរ ។ ទោះបីជារៀបការកាលពីថ្ងៃទី ០៤ ឧសភាកន្លងទៅក្តីតែ ឆុំ វត្តី នៅតែមានគម្រោងរៀបចំពិធីជប់លៀងធំដុំជួបជុំមិត្តភក្តិសិល្បៈជាថ្មីម្តងទៀតនៅពេលកូវីដ ១៩ ស្ងប់ស្ងាត់ ៕

Leave a Reply