តោះមកទស្សនា ទិដ្ឋភាព គង់ ចាន់ស្រីមុំ ធ្វើដំណើរកម្សាន្តទៅកាន់ ស្រះដំរី​ ជាមួយមិត្តភក្តិ សរុប ៤៩​ ម៉ូតូ មានគ្រប់រស់ជាតិ មើលទៅពិតជា សប្បាយប្លែកដល់ហើយ (មានវីដេអូ)

ម្សិលមិញនេះ នាថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២០ គេឃើញ តារាសម្តែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី មានដំណើរកម្សាន្ត ដ៏គួរឲ្យចាប់អារម្មណ៍មួយ ទៅកាន់ ស្រះដំរី​ នៅក្នុងទឹកដីខេត្តសៀមរាប មើលទៅទិដ្ឋភាពនៃការធ្វើដំណើរតាមរយៈម៉ូតូ ពិតជាសប្បាយ និងប្លែកខ្លាំងណាស់។


ស្រីមុំ បានបញ្ជាក់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ដំណេីរផ្សងព្រេងទៅស្រះដំរី​ មេីលតែផ្លូវទៅ​ គួរតែយល់ហេីយ​ ដំបូងដូចស្រួល​ ពេលដល់ពាក់កណ្តាលដូចហេវ​ កុំភ្លេចរង់ចាំមេីលវីដេអូទាំងអស់គ្នា ថាបែបណាខ្លះ”។


តារាសម្តែងរូបនេះ បានបញ្ជាក់បន្ថែមថា “សកម្មភាពខ្លីៗ​ទៅកាន់ស្រះដំរី​ តេីអ្នកណាគេធ្លាប់បានទៅដល់ទីនោះខ្លះ​ ហេីយប្រាប់ពីអារម្មណ៍ផង ពីដំណេីរកំសាន្តជាមួយព្រះតេជគុណ​ ថុងរី​ រស់ ដោយធម៌​ រួមជាមួយនិងបងៗមិត្តភក្តិជាច្រេីននាក់​ សរុប 49​ ម៉ូតូ​ មហាសប្បាយប្លែក ដែលមិនធ្លាប់ជួបពីមុនមក​ គ្រប់រស់ជាតិតែម្តងចា៎​ ពិតជាមានន័យមែន”។តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply