តារាចម្រៀង សំលេងស្អក លោក ខេម ថា បង្ហោះរូបភាពកាលពី១៧ឆ្នាំមុន និងរូបបច្ចុប្បន្ន ព្រមជាមួយសារចាក់ដោតយ៉ាងខ្លីថា…

តារាចម្រៀងសំនៀងស្អក លោក ខេម ដែលទទួលបានការគាំទ្រ និងចាប់អារម្មណ៍ជាខ្លាំង ដោយសារតែទឹកដមសំលេងរបស់លោកស្អកក៏ពិតមែន តែសំលេងរបស់លោកពិតជាត្រូវប៉ាន់ខ្លាំងណាស់ នៅលើទីផ្សារ ព្រោះតែសំលេងរបៀបនេះមិនសូវមានច្រើន នោះទេ។

តារាចម្រៀង បែបមនោសញ្ចេតនារូបនេះ ក៏បានបង្ហោះរូបភាពរបស់ខ្លួនកាលពី១៧ឆ្នាំមុន​ ដែលរូបលោកមិនទាន់ដឹងថា ខ្លួននឹងធ្វើអ្វី ហើយត្រូវដើរទៅតាមផ្លូវណា ដែលធ្វើឲ្យជីវិតរបស់លោកមានភាពប្រសើរជាមុន ។

ក្នុងការបង្ហោះសារមួយឃ្លារបស់លោកពិតជាធ្វើមហាជនមានការចាប់អារម្មណ៍អាចខ្លាំង ហើយនិងទទួលបានការគាំទ្រ ច្រើនផងដែរ ។ សារមួយឃ្លាដែលលោកបានបង្ហោះមានន័យថា “១៧ឆ្នាំមុនមួយបប្រិចភ្នែកសោះ ជីវិតមើលមិនឃើញមែន ចឹងកុំឧស្សាហ៍មើលងាយគេពេក”។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលរកខមិន ដោយមានបងប្អូនខ្លះខមិនថា “អីឡូវក្មេងជាង17ឆ្នាំមុនទៀត😀”។និងមានអ្នកខ្លះថា “មានច្រើនណាស់បង នាក់មានមើលងាយនាក់ក្រ”៕

Leave a Reply