មុខឡើងខ្ចូត! បើធំឡើងគេសួរថា មិចម៉ាក់ប៉ាសុទ្ធតែជាស្រីដូចគ្នា កូនត្រូវប្រាប់គេវិញថា

ហ្វេសប៊ុក៖ ជឿជាក់ថាប្រិយមិត្តពិតជាស្គាល់និងបានដឹងរួចហើយអំពីគូស្នេហ៌ទំាង២មានភេទដូចគ្នាតែអាចមានផ្ទៃពោះបាននោះយ៉ាង ណាមិញ ធ្វើ​មាន​ការ​ងឿងឆ្ងល់​ពី​ប្រិយមិត្ត​​ជា​ច្រើន​ រហូត​ត្រូវ​បាន​សមុីខ្លួនបានធ្វើការបកស្រាយអំពី​មូលហេតុ​ដែលប្រពន្ធរបស់ខ្លួនជាស្រីដូចគ្នា​ អាចមាន​ផ្ទៃពោះបានដោយការបង្ករកំណេីតជាមួយមេជីវិតឈ្មោល​


ដែលក្នុងនោះ​ភាគី​ខាង​ប្តីបានធ្វេីការបង្ករកំណេីតក្នុងកែវ​ (IFV) ដោយតម្រូវអោយភាគីដដែលរូបនេះរកទិញមេជីវិតឈ្មោល​ដេីម្បី​ទុក​បង្កាត់​ ដែលនេះ​គឺគ្រាន់តែជាការ​រំលឹកត្រួស តែ​ប៉ុណ្ណោះ។យ៉ាងណា​មិញ​ រហូត​មកដល់ពេលនេះ​ កូននៅក្នុង​ផ្ទៃរបស់អ្នកទាំងពីរគឺបានចាប់កំណេីតហេីយ​ និងថែមទាំងមាន​រូប​រាង​គួរ​ឲ្យ​ខ្នាញ់​ទៀត​ផង។


ទន្ទឹម​នឹង​នេះ​ដែរ​ កាល​ពី​ម្សិលមិញ​នេះ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Bong Ta ដែលត្រូវ​ជា​ប្តី​បាន​បង្ហោះ​ពី​រូបភាព​គ្រួសាររបស់ខ្លួន​យ៉ាង​មាន​សុភមង្គល​ ព្រមជាមួយខ្លឹមសារលេីកឡេីងថា៖«បេីធំឡេីងគេសួរកូនថា​ ម៉េចបានមានប៉ាម៉ាក់ជាស្រីដូចគ្នា? កូនត្រូវប្រាប់គេថាព្រោះពួកយេីងជា​ (គ្រួសារទាន់សម័យ)​ ភួងវីតា សូរៈភូ»។

Leave a Reply