កំសត់ណាស់!តារាកំប្លែង នាយ សង់ស៊ីស ហាក់មានសភាពវង្វេង ទោះជាស្ថានភាពជំងឺលើសឈាមបានធូរស្រាល!

តារាកំប្លែង នាយ សង់ស៊ីស ដែលមានឈ្មោះពិតថា ម៉ារីសុន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលពីមួយរយៈកន្លងទៅ លោកធ្លាប់មានជំងឺឡើងឈាមធ្ងន់ធ្ងរ រហូតត្រូវបានក្រុមគ្រួសារបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យរាប់ខែ ទម្រាំតែលោក មានសុខភាពធម្មតាវិញ។

តែយ៉ាងណាមិញ ទោះបីជាបានធូរស្រាលពីជំងឺក៏ពិតមែន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែតារាកំប្លែងរូបនេះ ហាក់មានសភាពវង្វេងវង្វាន់ ឧស្សាហ៍ដើរចេញពីផ្ទះជាញឹកញាប់ ជាហេតុធ្វើឲ្យក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង។

ចំណែកអ្នកនាង សុន ស្រីពេជ្រ ដែលត្រូវជាកូនស្រីបង្កើតរបស់តារាកំប្លែងរូបនេះ បានឲ្យដឹងថា «ជំងឺលោកឪពុករបស់នាង គឺមានសភាពល្អធម្មតា ប៉ុន្តែគាត់វង្វេងច្រើន ឧស្សាហ៍ដើរទៅនេះ ទៅនោះ បើមិនតាមមើលឲ្យល្អិតល្អន់ទេនោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺរកគាត់មិនឃើញឡើយ»។

ដោយឡែក ចាប់តាំងពីឈានចូលដល់វ័យរាងចាស់ជរា និងមានជំងឺប្រចាំកាយមក តារាកំប្លែងនាយ សង់ស៊ីស ត្រូវបាត់បង់ឱកាសថត និងលេងកំប្លែង ធ្វើឲ្យបាត់បង់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ណាមួយស្ថានភាពគ្រួសាររបស់លោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏មិនសូវមានសភាពធូរធា នោះដែរ ម្យ៉ាងទៀតកូនប្រុសដែលជាជំហរមួយក្នុងគ្រួសារ ក៏ត្រូវទទួលមរណភាពកាលពីពេលថ្មីៗនេះទៀត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពោលគឺប្រមាណជា២សប្ដាហ៍មុននេះ។

យ៉ាងណាមិញ កន្លងមកតារាកំប្លែង នាយ សង់ស៊ីស ក៏ធ្លាប់ទទួលបានជំនួយបន្តិចបន្តួច ពីអ្នកសិល្បៈផងដែរ។ គួរបញ្ជាក់ថា បច្ចុប្បន្ន តារាកំប្លែងនាយ សង់ ស៊ីស មានអាយុ៧៥ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយពេលនេះលោកត្រូវបានក្រុមគ្រួសារ ធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រោះតែលោកហាក់មានសភាពវង្វេងវង្វាន់ ដើរចេញពីផ្ទះជាច្រើនដងទៀតផង៕មានប្រភព៖Fresh News

Leave a Reply