ទើបតែដឹងថាលោក ណុប ប៉ា​យ៉ា​រិ​ទ្ធក្រៅពីនីកូ មានបងប្អូនបង្កើត​២​រូប​ទៀត ក៏​សុទ្ធតែជា​អ្នកមាន​កេរ្តិ៍ឈ្មោះ​មិនធម្មតា

ដូចដែល​មជ្ឈដ្ឋាន​មហាជន និង​ក៏​ដូច​អ្នកគាំទ្រ​ធ្លាប់​បានដឹង​កន្លងមក​ហើយ​ថា បុរស​រូប​សង្ហា​មានមុខមាត់​កូនកាត់​កូរ៉េ​លោក ណុប ប៉ា​យ៉ា​រិ​ទ្ធ និង​អ្នក​កំលោះ នី​កូ គឺជា​បងប្អូន​បង្កើត​នឹង​គ្នា​ប៉ុណ្ណោះ ប៉ុន្តែ បងប្អូន​មួយចំនួន​នៅ​ពុំបាន​ទាន់​ដឹងថា អ្នក​ទាំងពីរ​នៅមាន​បងប្អូន​ប្រុស​បង្កើត​២​រូប​ទៀត ក៏​សុទ្ធតែជា​អ្នក​បាន​ប្រឡូក​ក្នុង​វិស័យ​សិ​ល្បះ និង​មានកេរ្តិ៍ឈ្មោះ​ល្បី​មិនធម្មតា​នោះទេ ។

១- លោក ណុប ប៉ា​យ៉ា​រិ​ទ្ធ ពុំ​ត្រឹមតែ​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម ហង្ស​មាស ប៉ុណ្ណោះ​ទេ ប៉ុន្តែ លោក​ក៏មាន​សមត្ថភាព​តែង​និពន្ធ​បទ​ចម្រៀង​ផងដែរ ។ ក្រៅពីនេះ លោក​ក៏​ជា​គ្រូ​ប​ង្វិ​ក​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​មួយ​របស់​ស្ថានីយ៍ទូរទស្សន៍ ហង្ស​មាស ដែល​ទទួលបាន​ការចាប់​អារម្មណ៍ និង​កោតសរសើរ​យ៉ាងខ្លាំង ជាមួយ​ពាក្យពេចន៍​វោហា​ស័ព្ទ​មិនចេះ​រីងស្ងួត​។​

២- លោក ណុប សម្បត្តិ​ពុទ្ធិ ហៅ នី​កូ ក៏​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម ហង្ស​មាស ។ ក្រៅពី​មាន​ទឹកដម​សំនៀង​ដ៏​ផ្អែម​ស្រទន់​ស្ថិតនៅក្នុង​ដួងចិត្ត​ស្រទាប់​មិត្ត​យុវវ័យ​គ្រប់​មជ្ឈដ្ឋាន លោក​ក៏មាន​សមត្ថភាព​តាក់តែង​បទ​ចម្រៀង និង​ដឹកនាំ​និពន្ធ​ដោយ​ខ្លួនឯង​ផងដែរ ។​

៣- លោក ណុប អ៊ី​ណូ ជា​អ្នកនិពន្ធ​ទំនុកច្រៀង​ប្រចាំ​ផលិតកម្ម ហង្ស​មាស ដោយ​លោក​បាន​សាង​ស្នាដៃ​និពន្ធ​បទ​ចម្រៀង​យ៉ាងច្រើន​ប្រចាំ​ផលិត​ដ៏​ល្បី​មួយ​នេះ ដោយ​ក្នុងនោះ​ដូ​ជា​បទ «​ថ្ងៃនេះ​មាន​អ្នកណា​ខូចចិត្ត​ដូច​ខ្ញុំ​», «​ត្រូវការ​កំលាំងចិត្ត​» និង​បទ «​នារី​ក្នុង​សុបិន​បង​ជា​អ្នកណា​» ជាដើម​។​

៤- លោក Senki ជា​អ្នកនិពន្ធ​ទំនុកច្រៀង​ប្រចាំ​ផលិតកម្ម សាន់​ដេ ។ លោក​ក៏បាន​សាង​ស្នាដៃ​និពន្ធ​ជាច្រើន​ផងដែរ ដូចជា​បទ​៖ ហេតុអ្វី​គេ​កុហក​ខ្ញុំ របស់​នី​កូ ជាដើម និង​ក៏​នៅមាន​ស្នាដៃ​របស់លោក​ជាច្រើន​ទៀតផង​ដែរ ៕

Leave a Reply