ឆាយ វីរៈយុទ្ធ ធ្វើខួបអាពាហ៍ពិពាហ៍បីឆ្នាំជាមួយភរិយាយ៉ាងរ៉ូមែនទិកនៅមាត់សមុទ្រ

តារាចម្រៀង ឆាយ វីរៈយុទ្ធ បានបណ្តើរភរិយាទៅធ្វើខួបអាពាហ៍ពិពាហ៍គម្រប់បីឆ្នាំនៅឆ្នេរឋានសួគ៌ដែលស្ថិតនៅកោះរ៉ុងខេត្តព្រះសីហនុពោរពេញទៅដោយបរិយាកាសយ៉ាងរ៉ូមែនទិក ។ ថ្វីដ្បិតជាពិធីសាមញ្ញក៏ពិតមែន តែតាមរយៈរូបភាពរបស់ ឆាយ វីរៈយុទ្ធ និង ភរិយាពោរពេញទៅដោយភាពផ្អែមល្ហែម កក់ក្តៅ នៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់បីឆ្នាំរបស់តារាចម្រៀងរូបនេះ ។

ក្នុងរយៈពេលបីឆ្នាំនេះជីវិតគូរបស់ ឆាយ វីរៈយុទ្ធ កាន់តែមានសុភមង្គលក្រោយពីបានទទួលចំណងដៃកូនស្រីដែលគួរឱ្យស្រឡាញ់ដែលមានឈ្មោះ វីរៈយុទ្ធ អភិជាតាទេវី ដែលមានវ័យជាងប្រាំបួនខែហើយ ។

ឆាយ វីរៈយុទ្ធ ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានសំណាងព្រោះលោកមិនត្រឹមមានភរិយាជាកូនអ្នកមានទ្រព្យហូរហៀរប៉ុណ្ណោះទេ ។ ភរិយារបស់លោកថែមទាំងជាអ្នកនិពន្ធបទចម្រៀងពីរោះៗសម្រាប់លោកថែមទៀតផង ។

ក្រៅពីអាជីពសិល្បៈតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះក៏មានមុខរបរគ្រាក់ៗនៅក្នុងដៃដែលមានដូចជាហាងលក់អង្ករជាច្រើនសាខា និង អចលនទ្រព្យផងដែរ ។ ទោះជាមានភរិយា និង កូនក្តី តែ ឆាយ វីរៈយុទ្ធ នៅតែទទួលបានការគា៉ទ្រខ្លាំងពីសំណាក់យុវវ័យ អ្វីដែលចាប់អារម្មណ៍បទចម្រៀងភាគច្រើនរបស់លោកតែងតែត្រូវបេក្ខជនលើកយកទៅប្រកួតប្រជែងនៅក្នុងពេលប្រឡងចម្រៀង ៕

Leave a Reply