ក្រសួងសុខាភិបាល សូមឲ្យបងប្អូន ពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ បើមិនចាំបាច់ កុំចេញក្រៅ ឬ ទៅក្រៅប្រទេស​ និងរក្សាគម្លាតពីគ្នា…

នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានបញ្ជាក់ថា យេីងរកឃេីញករណីកូវីដ-១៩​ ១នាក់ថ្មីទៀត​ គាត់ជាជនជាតិខ្មែរ​ ធ្វេីដំណេីរពីប្រទេសហ្វីលីពីន​ ឆ្លងកាត់កូរ៉េខាងត្បូង​ វិលត្រលប់ប្រទេសយេីង​នៅយប់ថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ២០២០ ។

ក្រសួងសុខាភិបាល បានបន្ថែមទៀតថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។

យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

Leave a Reply