ឡាយ លក្ខិណា បង្ហាញរូបភាពស្រស់ស្រាយក្នុងទីសាធារណៈ បន្ទាប់ពីដាក់ខ្លួនក្នុងផ្ទះអស់ ២ ខែនៅកាណាដា

រយៈពេលជិតកន្លះឆ្នាំមកហើយ ដែលតារាចម្រៀង ឡាយ លក្ខិណា បានទៅសម្តែងនៅប្រទេសកាណាដា និង មិនទាន់វិលត្រលប់មកស្រុកកំណើតវិញ ហើយមានការលើកឡើងថាប្រហែលជាតារាចម្រៀងរូបនេះនឹងមិនវិលត្រលប់មកវិញនោះទេ ។

យ៉ាងណាក៏ដោយ ទោះបីជាបាត់មុខនៅក្នុងប្រទេសកម្ពុជាក៏ដោយ អ្នកគាំទ្រនៅតែតាមដានសកម្មភាពរបស់ ឡាយ លក្ខិណា ជារឿយក្នុងការចែករំលែករបស់នាងតាមរយៈបណ្តាញសង្គមផងដែរ ។ នៅក្នុងនោះគេបានដឹងថា ឡាយ លក្ខិណា ក៏បានស្ថិតនៅក្នុងប្រទេសនោះ កន្លែងតំបន់ដែលហាមឃាត់ ដែលតម្រូវឲ្យដាក់ខ្លួនក្នុងផ្ទះដើម្បីទប់ស្កាត់កូវីដ ១៩ ផងដែរ ។

រហូតមកដល់ពេល រយៈពេលប្រមាណជា ២ ខែហើយ ដែលតារាចម្រៀងរូបនេះ បានដាក់ខ្លួននៅតែក្នុងផ្ទះនៅឯប្រទេសកាណាដា ដែលមិនមានការចេញសម្តែង ឬការដើរកម្សាន្តលក្ខណៈផ្ទាល់ខ្លួននោះទេ ។

ក្នុងថ្ងៃនេះដែរ ឡាយ លក្ខិណា បានបង្ហាញអារម្មណ៍ និង រូបភាពយ៉ាងស្រស់ស្រាយជាច្រើន បន្ទាប់ពីបានចេញមកក្រៅដើម្បីស្រូបយកខ្យល់អាកាស ដោយនាងបានរៀបរាប់ថា «ចេញឱ្យត្រូវកម្តៅថ្ងៃ និង ស្រូបខ្យល់អាកាសខ្លះ បន្ទំយូរពេកហើយ អារម្មណ៏ល្អណាស់»

Leave a Reply