ទាំងស្អាត ទាំងចិត្តល្អ…ម្ចាស់ហាងពេជ្រចិត្តធម៏ ទ្រី ដាណា ថា សប្បាយចិត្តណាស់ ពេលដែលគាត់លំបាកគាត់នឹកឃើញអ្នកនាង បើគាត់មិនពិបាក ក៏គាត់មករកយើងជួយដែរ…

ម្ចាងហាងពេជ្រ ចិត្តធម៏ ទ្រី ដាណា ដែលបងប្អូនបានស្គាល់ ពិតជាមានចិត្តល្អ ជួយដល់អ្នកក្រ ចាស់ជរា និងក្មេងៗ ជាច្រើន ។ ទង្វើរដែលគាត់បានធ្វើពិតជាគួរឲ្យស្ងប់ស្ងែង និង គួរជាទីគោរពបំផុត។​ ជីវិតឆ្លងកាត់មកច្រើនពេក ធ្វើឲ្យអ្នកនាង មានឆន្ទះនៅក្នុងការជួយដល់ជនទីទាល់ក្រ អ្នកតស៊ូ និងមនុស្សជាច្រើន ជួបនូវការលំបាកនៅក្នុងជីវិត។​


អ្នកនាងធ្លាប់ធ្វើការបង្ហោះពីជីវិតពិត​ ដែលអ្នកនាងធ្លាប់ឆ្លង ក្តៅ រងារ ការមើលងាយពីមនុស្សមួយចំនួនតូច ទើបធ្វើឲ្យអ្នកនាង មានថ្ងៃនេះ ។ បន្ទាប់ពីមានជីវិតមួយដែលល្អប្រសើរជាងមុនហើយនោះ អ្នកនាងក៏មិនភ្លេចពីខ្សែរជីវិតជូចត់កន្លងមកដែរ ទើបធ្វើឲ្យអ្នកនាង មានកូនចិត្តមួយចង់ជួយដល់អ្នកក្រីក្រ អ្នកជួបនូវការលំបាកនានា​ ទៅតាមអ្វីដែលអាចជួយបាន។


ដោយឡែកនៅកាលពីថ្ងៃម្សិលមិញនេះ មានលោកយាយម្នាក់គាត់បានមកឈរចាំអ្នកនាង នៅមុខហាង ទាំងដែលម្ចាស់ហាងរូបនេះ មិនបានដឹងអ្វី ស្រាប់តែដល់ពេលឡើងឡានហើយ ទើបបានឃើញគាត់ អ្នកនាងពិតជាមានការសប្បាយចិត្តខ្លាំងណាស់ ពេលឃើញគាត់ ហើយក៏ដឹងថាគាត់លំបាកហើយទើបគាត់មកដល់ទីនេះ ដើម្បីស្វែងរកជំនួយនោះ។ ជាមួយគ្នានោះផងដែរ អ្នកនាង ក៏បានជូនថវិការដល់លោកយាយមួយចំនួន ដើម្បីឲ្យគាត់ងាយស្រួលនៅក្នុងការសម្រួលដល់ជីវភាពរបស់គាត់។


អ្វីដែលម្ចាស់ហាងពេជ្ររូបនេះទទួលបាននោះ គឺជាស្នាមញញឹម និងការគោរពស្រលាញ់ ពីលោកយាយ ដែលគាត់ពិតជាមានវ័យចំណាស់មែន តែគាត់មើលទៅ នៅតែរឹងមាំ ។ លោកយាយគ្មានពាក្យអ្វីនិយាយក្រៅពីការអរគុណនោះ ។ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply