អុញ! ខំតែជឿតាមពិតនាយ តាក់ស៊ី ប្រកាសរៀបការក្តែងៗជាគូស្នេហ៌ថ្មីនោះគ្រាន់តែជាការសំដែងក្នុងគោលបំណងដើម្បី

ភ្នំពេញ៖ ជឿជាក់ប្រិយមិត្តពិតជាស្គាល់តារាកំប្លែងនាយ តាក់ស៊ីហើយ យ៉ាងណាមិញសូមរំលឹកឡើងវិញផងដែលថាកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ មហាជននៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏ជាខ្លាំង ក្រោយពេលស្ថានភាព សុខភាពរបស់នាយ តាក់សុី មានភាពប្រសើរឡើងវិញ និងជីវភាពរបស់នាយ តាក់ សុី ហាក់ងើបឡើងយ៉ាងឆាប់រហ័ស

រហូតធ្វើឱ្យរូបលោក អាចរកម្ចាស់បេះដូងថ្មី ដើម្បីមកស្អំបេះដូង រួចក៏បានប្រកាសថា ខ្លួននឹងរៀបការនៅក្នុងខែឧសភានេះ ហើយពេលនោះ ថែមទាំងបានទិញនូវរថយន្ដថ្មីមួយគ្រឿង ម៉ាក Lexus RX 330 ពណ៏ស ដោយបង់រំលួសពីឃ្លាំងលក់រថយន្ដ របស់លោក K01 ថែមទៀតផង រហូតធ្វើឱ្យមតិមហាជន បានធ្វើការរិះគន់យ៉ាងខ្លាំងតែម្ដង។

ទាក់ទងចំពោះរឿងខាងលើនេះដែរ នាខណៈពេលមុននេះ បន្ដិច ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ក្នុងជំនួបកិច្ចសម្ភាសន៍ផ្ទាល់ ជាមួយអង្គភាពសារព័ត៌មាន តារាញូស៍ នៅគេហដ្ឋាន ដែល ជួលនៅម្ដុំទូរទស្សន៍ស៊ីធីអិន នាយ តាក់សុី បានប្រាប់ឱ្យដឹងថា៖

”ការពិតរឿងរៀបការរបស់លោក ក្នុងខែឧសភានេះ គឺមិនពិតនោះទេ ដោយពេលនោះ ខ្ញុំទៅផ្សាយលក់ឡានឲ្យលោក K01 នោះទេ ដើម្បីឱ្យមហាជនមានការចាប់អារម្មណ៍ទៅលើការ៉ាស់ ឡានហ្នឹង ដែលគេហៅថា (ឡុងសេ ឡេសង់)

ចឹងគេក៏យកបងស្រីម្នាក់ហ្នឹងមកសម្ដែងជាមួយខ្ញុំ ដូច្នេះហើយសូមបងប្អូនកុំមានការយល់ច្ រឡំអី ខ្ញុំមិនមានភរិយាថ្មីនោះទេ ដែលនេះគឺធ្វើដើម្បីទាក់ទាញអារម្មណ៍ទេ ហើយឡាន Lexus RX330 ដែលទិញឲ្យភរិយាក្រោយនេះ ក៏អត់មានដែរ។ សរុបសេចក្ដីទៅ ភរិយាទី២ ក៏មិនពិត ហើយឡានទិញឱ្យភរិយាទី២នោះ ក៏មិនពិតដែរ”។ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply